ក្រសូងការងារបង្កើនឱកាសការងារជាមួយជំនាញវិជ្ជាជីវៈខ្ពស់ជាងមុន

ដោយៈសុជាតា

ភ្នំពេញៈ លោកបណ្ឌិតអ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំនៅថ្ងៃទី ២៦ សីហា ឆ្នាំ ២០២១ ថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃពីវឌ្ឍនៈភាព នៃការអនុវត្តគោលនយោ​បាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ និងបញ្ហាប្រឈមនៅក្នុងបរិបទជំងឺកូវីដ-១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានជំរុញការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការចូលរួមអនុវត្តគោលនយោ​បាយនេះ ដើម្បីធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័នឧស្សាកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្ម ផ្អែកលើជំនាញនៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្ម មានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានកំណើនខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ភាពសុខដុមក្នុងសង្គមដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់។

លោកអិត សំហេង ក៏បានបញ្ជាក់បន្ថែមថា នៅក្នុងការអនុវត្តគោលនយោបាយជាតិនេះ ក្រសួង ស្ថាប័នជាច្រើនទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវចូលរួមអនុវត្ត ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: គ្រាន់តែមានតួនាទីជាលេខាធិការដ្ឋានសម្រាប់សម្របសម្រួល ការអនុវត្តនេះតែប៉ុណ្ណោះ។ នេះមានន័យថា ការចូលរួមយ៉ាងសកម្មពីសំណាក់ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ពិតជាមានភាពចាំបាច់ណាស់ ដើម្បីជម្រុញឲ្យការអនុវត្តគោលនយោបាយនេះ កាន់តែមានប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here