កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន កូរ៉េជូនដំណឹងអំពីពិព័រណ៍ផលិតផលកាហ្វេ អន្តរជាតិនៅទីក្រុងសេអ៊ូល

ដោយៈតារារះ

ភ្នំពេញៈ សាធារណៈរដ្ឋកូរ៉េ រៀបចំពិព័រណ៍ផលិតផលកាហ្វេអន្តរជាតិនៅទីក្រុងសេអ៊ូល ជាព្រឹត្តិការណ៍កម្រិតអន្តរជាតិដ៏ធំនៅអាស៊ី មជ្ឈមណ្ឌល​អាស៊ាន-កូរ៉េ។

ពិព៌ណនេះ នឹងមានការសហការជាមួយស្ថានទូត នៃបណ្តាប្រទេសជាសមាជិកអាស៊ាន ប្រចាំនៅប្រទេសកូរ៉េ នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មអាស៊ាន ឆ្នាំ២០២១ (ASEAN Trade Fair 2021)​ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស សូមជម្រាបជូនដំណឹងដល់លោកឧកញ៉ា លោក លោកស្រីជាពាណិជ្ជករ ផលិតផលករ និងសាធារណជនទូទៅឲ្យបានជ្រាបថា មជ្ឈមណ្ឌល​អាស៊ាន-កូរ៉េ សូមអញ្ជើញក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើធុរកិច្ចលើផលិតផល​ម្ហូបអាហារ និងភេសជ្ជៈរួមទាំងផលិតផលកាហ្វេ តែ និងបង្អែម ចំនួន៦ក្រុមហ៊ុន/សហគ្រាស ដើម្បីចូលរួម​ក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើពីចម្ងាយ។

ការចូលរួមនេះ ធ្វើឡើងតាមរយៈការផ្ញើផលិតផល ទៅចូលរួមដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ​។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួល ជាមួយ​មជ្ឈមណ្ឌល​អាស៊ាន-កូរ៉េ សូមអញ្ជើញលោកឧកញ៉ា លោក លោកស្រីដែលជាពាណិជ្ជករ ផលិតករ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ ចង់ចូលរួម​ក្នុងព្រឹត្តិការណ៍ពិព័រណ៍​ខាងលើ ​សូមបំពេញបែបបទចុះឈ្មោះ ចូលរួមដោយអត់គិតថ្លៃ ចាប់ពីកាលបរិច្ឆេទផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ជាកំណត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here