USAID និងសមាគមភស្តុភារកម្មកម្ពុជាបង្ហាញឱកាសវិនិយោគលើភស្តុភារម្មនៅកម្ពុជា

ដោយៈលក្ខិណា

ភ្នំពេញៈ គម្រោងហាវែស II ដែលជាគម្រោងផ្ដល់មូលនិធិ ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) បានសហការជាមួយសមាគមភស្តុភារកម្មកម្ពុជា រៀបចំនូវការបង្ហាញពីឱកាសវិនិយោគ លើភស្តុភារកម្មវិស័យសាកវប្បកម្មនៅកម្ពុជា ទៅដល់បណ្ដាវិនិយោគិននានាតាមប្រព័ន្ធអនឡាញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់សមាគមភស្តុភារកម្មកម្ពុជានិងUSAID បានឱ្យដឹង គម្រោងហាវែសII មានរយៈមានរយៈពេល៥ឆ្នាំ ក្នុងគោលបំណងពន្លឿនកំណើននៅក្នុងវិស័យសាកវប្បកម្មនៅកម្ពុជា ។

លោកឧកញ៉ាស៊ិន ចន្ធីប្រធានសមាគមភស្តុភារកម្មកម្ពុជាបានឱ្យដឹងផងដែរថា ការ​បង្ហាញពីឱកាសវិនិយោគនេះ គឺមានសារសំខាន់ណាស់ ក្នុងការជំរុញឱ្យវិនិយោគិនបានយល់ច្បាស់ពីឱកាស នៃការធ្វើជំនួញនៅក្នុងបរិបទបច្ចុប្បន្ននេះ ។ នៅក្នុងសិក្ខាសាលានេះ គម្រោងហាវែសII បាបង្ហាញពីកម្មវិធីផ្ដល់ហិរញ្ញប្បទានឥតសំណងថ្មីរបស់ខ្លួន ដើម្បីជួយលើកកម្ពស់ ការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា ដែលជួយសម្រួលដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោកបន្តថា “កម្មវិធីនេះគាំទ្រក្រុមហ៊ុនក្នុងស្រុក ដោះស្រាយបញ្ហាប្រឈមជុំវិញបច្ចេកទេសក្រោយពេលប្រមូលផល ការដឹកជញ្ជូននិងភស្តុភារកម្ម សេវាកម្មនាំចេញ និងសេវាកម្មគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់ផ្សេងទៀតដើម្បីបំពេញតម្រូវការទីផ្សារ”។

លោក Nimish Jhaveri ប្រធានគម្រោងហាវែសII បានឱ្យដឹងថា សេវាកម្មភស្តុភារកម្មទំនើប មានសារសំខាន់ណាស់ សម្រាប់វិស័យសាកវប្បកម្មនៅកម្ពុជា ដើម្បីទទួលបានភាពប្រកួតប្រជែងស្នើគ្នា ជាមួយប្រទេសជិតខាង ហើយយើងមានសេចក្តីរីករាយយ៉ាងខ្លាំងដែលសិក្ខាសាលានេះ អាចប្រមូលផ្ដុំដៃគូអាជីវកម្ម ពិភាក្សាជុំវិញឱកាសវិនិយោគនៅក្នុងវិស័យដ៏សំខាន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here