ក្រសួងសេដ្ឋកិច្ចនឹងដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទីពីរ

ដោយៈសុជាតា

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី ២៥ ខែ សីហា អោយដឹងថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលពីទី២ នឹងត្រូវដាក់ដំណើរការជាផ្លូវការ នៅថ្ងៃទី១ខែកញ្ញា ឆ្នាំ ២០២១ខាងមុខនេះ ដោយមានចូលរួមពីក្រសួង ស្ថាប័នសមាគម អង្គការស៊ីវិល ដៃគូអភិវឌ្ឍ និង គ្រឹះស្ថានសិក្សាផងដែរ។

ប្រព័ន្ធចុះបញ្ជីអាជីវកម្ម  តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាកែទម្រង់មុតស្រួចជាកញ្ចប់របស់រដ្ឋាភិបាល ដែលបានដាក់ចេញក្នុងវេទិកាផ្នែកឯកជន លើកទី១៨ កាលពីថ្ងៃទី ២៩ ខែមិនា ឆ្នាំ ២០១៩ កន្លងទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយដំណាក់កាលទីមួយ ប្រព័ន្ធបានគ្របដណ្តប់លើការចុះបញ្ជីពាណីជ្ជកម្មរបស់ក្រសួងពាណិជ្ជ ការចុះបញ្ជីពន្ធដាររបស់អគ្គនាយកដ្ឋានពន្ធដារ និងផ្តល់សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដោយឡែក ក្នុងដំណាក់ទីពីរនេះ ប្រព័ន្ធនឹងពង្រីកវិសាលភាពដល់ស្នើសុំអាជ្ញាបណ្ណ រឺលិខិតអនុ​ញ្ញាត ផ្សេងៗតាមអនឡាញទៅតាមសកម្មភាពអាជីវកម្ម ពីក្រសួងស្ថាប័នជំនាញដែ​លមានតួនាទីត្រួតពិនិត្យផ្នែកបច្ចេកវិទ្យាតាមវិស័យ។

ក្រសួង ស្ថាប័នចំនួន៤ បានចូលរួមក្នុងដំណាកាល់ទី ២ រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យាសាស្រ្ត នវានុវត្ត ក្រសួងទេសចរណ៍ ក្រសួប្រៃសណីយ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here