រដ្ឋមន្រ្តីពាណិជ្ជកម្មដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២។

កិច្ចប្រជុំលើកទី១ នៃគណៈកម្មការរៀបចំកិច្ចប្រជុំនេះ ធ្វើឡើងក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រៀមសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំខាងលើនេះមានគោលបំណងសំខាន់ៗ រួមមាន ទី១ ប្រកាសពីសមាសភាព នៃគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភ សហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រៀ​មសម្រាប់កម្ពុជា ធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២  ទី២ ជម្រាបជូនអំពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតតំណាងជាតិក្រោមសសរស្ដម្ភទាំង៣ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២។

លោកប៉ាន សូរស័ក្តិ ក្នុងនាមជាប្រធានគណៈកម្មការ បានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ជូនអនុគណៈកម្មការនីមួយៗ និងក្រុមការងារលេខាធិការដ្ឋាន ដើម្បីបន្តអនុវត្តការងារបន្ថែមទៀត ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ សំដៅធ្វើយ៉ាងណាឱ្យកិច្ចប្រជុំនានា ដែលស្ថិតក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ច នឹងប្រព្រឹត្តទៅបានរលូន និងប្រកបដោយជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here