ដោយ សុជាតា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជាបាន និងកំពុងបង្ហាញពីគោលនយោបាយហិរញ្ញវត្ថុថ្មី សម្រាប់ជំរុញវិស័យនេះឲ្យមានការរីកចម្រើនដោយចីរភាព និបរិយាប័ណ្ណ។
យោងតាមសេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំ គណៈគណៈកម្មធិការគោលនយោបាយរូបិយវត្ថុលើកទី៥៦ ចេញផ្សាយកាលចុងសប្តាហ៍មុន បានបង្ហា្ញញអោយដឹងថា ធនាគារជាតិនៃកម្ពុជា បានពិភាក្សាលើបច្ចុប្បន្នភាព នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ដោយបង្ហាញពីវឌ្ឍនភាព និងបញ្ហា ប្រឈមនៃស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងគោលនយោយបាយរូបិយវត្ថុផងដែរ។
លោកជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងប្រធានគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ បានលើកឡើងថា ដើម្បីរួមចំណែករក្សាថ្លៃ និងលើកកម្ពស់ប្រសិទ្ធិភាពគោលនយោបាយរូបិយវត្ថុ សម្រាប់ត្រីមាសបន្ទាប់ គណៈគម្មាធិការគោលនយោបាយវត្ថុ បានសម្រេចលើជំហគោលនយោបាយរូបិយវត្ថុ ដោយបន្តរក្សាស្ថេរភាពអត្រាប្តូរប្រាក់ តាមរយៈការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់តាមការចាំបាច់។
រក្សាអត្រាការប្រាក់ដេញថ្លៃ នៃប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមានការធានាក្នុងកម្រិតសមស្រប។
ជាងនេះទៀត ធនាគារជាតិនៃកម្ពុជា បន្តផ្តល់សន្ទនីយភាពជាប្រាក់រៀល តាមរយៈប្រតិបត្តិការ LPCO រៀងរាល់២សប្តាហ៍ ដើម្បីឆ្លើយតបនឹងតម្រូវការសន្ទនីយភាពជាប្រាក់រៀល រយៈពេលខ្លីរបស់គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុ។ ហើយនិងបន្តរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចក្នុងអត្រា ៧ ភាគរយទាំងប្រាក់រៀល និងដុល្លារអាមេរិក៕