អ្នកជំនាញសេដ្ឋកិច្ចៈ វិបត្តិCovid 19បានធ្វើឲ្យSMEចាប់ផ្តើមងាកចេញពីអចលនទ្រព្យដោយផ្តោតលើចង្វាក់ផលិតកម្ម

ដោយៈ សុជាតា

ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា អ្នកនៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម(SME)បាន និងកំពុងងាកចេញពីវិស័យអចលនទ្រព្យ មកចាប់យកចង្វាក់ផលិតកម្មរបស់ខ្លួនឡើងវិញ។

លោកបណ្ឌិតគី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជាមានប្រសាសន៌ថា វិបត្តិcovid19 បានធ្វើអោយសហគ្រាស ធុនតូច និងមធ្យម បានងាកប្រមូលធនធាន ពីវិស័យអចលទ្រព្យទៅកាន់វិស័យផលិតកម្ម ពីព្រោះសហគ្រាសចង់បានផលចំណេញច្រើនពីវិស័យអចលទ្រព្យ ប៉ុន្តែពេលវិស័យអចលទ្រព្យជាប់គាំង ធ្វើអោយ សហគ្រាស ចាប់ផ្តើមគិតពីកាផលិត ហើយប្រទេសកម្ពុជាមានធនធានវត្ថុធាតុដើមជាច្រើន សម្រាប់កែច្នៃ ដូចជាផ្លែមៀនជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “លំហូរពលករមកស្រុកវិញ ជាមួយតម្លៃពលកម្មទាប ជាឱកាសសម្រាប់សហគ្រាសធុនតូច និង មធ្យម សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក”។

លោកបន្តថា បច្ចុប្បន្នជំងឺរាតត្បាតកូវីដ-១៩ បានវិវត្តន៍យ៉ាងឆាប់រហ័ស ពីវិបត្តិស  ង្គ្រោះបន្ទាន់ផ្នែកសុខភាព ទៅជាវិបត្តិសេដ្ឋកិច្ចសាកល ដែលបានជះឥទ្ធិពលលើវិស័យផ្សេងៗ ពិសេសប្រព័ន្ធហិរញ្ញវត្ថុ។ វិស័យហិរញ្ញវត្ថុ និងស្ថាប័នធនាគារ មីក្រូហិរញ្ញវត្ថុ រងនូវវិបត្តិសាច់ប្រាក់ និងព្យាករពីកំណើននៃកម្ចីអសកម្ម។ ក្រុមហ៊ុននៅក្នុងវិស័យផលិតកម្ម និងសំណង់បានធ្លាក់ចុះ និងជួបប្រទះប្រតិបត្តិការដែលថមថយ។

ដោយឡែកសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ជាច្រើននៅក្នុងវិស័យចម្រុះផ្សេងៗ បានរងផលប៉ះពាល់ ដូចជាអាជីវកម្មលក់ដុំ លក់រាយ ការដឹកជញ្ជូន សេវាកម្មស្នាក់នៅ ម្ហូបអាហារ អចលនទ្រព្យ សេវាកម្មវិជ្ជាជីវៈ និងសេវាកម្មលក្ខណៈបុគ្គលដទៃទៀត។

ក្នុងន័យឆ្លើយតបនឹងបញ្ហាប្រឈមនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រេចផ្តួចផ្តើមកិច្ចពិភាក្សាស្តីពី “មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩” ចេញពីទស្សនៈរបស់វិស័យឯកជន ក្នុងគោលបំណងវិភាគរកមូលហេតុ ផលប៉ះពាល់ និងដំណោះស្រាយដែលនឹងរួមចំណែកគាំទ្រសហគ្រិនទាំងអស់ ក្នុងការពិនិត្យឡើងវិញ នូវផែនការអាជីវកម្ម និងឱកាសនានា ដើម្បីជំរុញការងើបឡើងវិញប្រកបដោយចីរភាព។

កម្មវិធី “មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩” នឹងប្រព្រឹត្តទៅក្រោមទម្រង់ជាកិច្ចពិភាក្សាពិសេស និងតាមវិស័យចំនួន១១ ចាប់ពីខែសីហា ដល់ខែធ្នូ ឆ្នាំ២០២១ ដោយមានការបោះពុម្ពជាសៀវភៅ និងផ្សាយជាសេរ៊ីនៃសំឡេងបន្តបន្ទាប់ ដែលសាធារណៈជនអាចដកស្រង់ជាបទពិសោធន៍ និងការណែនាំ។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក៏បើកកិច្ចពិភាក្សាក្រោមប្រធានបទ “កូវីដ១៩ និងផលប៉ះពាល់ភូមិសាស្រ្តនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច លើសហគ្រាសធុន មីក្រូ តូច និងមធ្យមនៅកម្ពុជាផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here