ដោយ សុជាតា
ប្រទេសថៃៈ ក្រុមហ៊ុនប្រេងឥន្ធនៈលក់រាយ ដ៏ធំបំផុតរបស់ប្រទេសថៃមានគោលបំណងពង្រីកចំណូលរបស់ខ្លួន មុនពេលបង់ពន្ធប្រមាណ45ភាគរយ នៅត្រឹមឆ្នាំ 2025 ដោយបង្កើនប្រាក់ចំណូលពីទីផ្សារក្រៅស្រុក។
ជាងនេះទៀត ក្រៅពីបន្ថែមស្ថានីយប្រេងឥន្ននៈ ព្រមទាំងហាងកាហ្វេ amazon នៅតំបន់អាស៊ី។
ក្រុមហ៊ុននេះ ចង់ពង្រីកផ្នែកអាជីវកម្មថ្មីបន្ថែមទៀត ដូចជា ភោជនីយដ្ឋានសរីរាង្គ ohkajhu ព្រមទាំងផ្តល់សេវាកម្មការដឹកជញ្ជូន និងសេវាឌីជីថលផងដែរ សម្រាប់បំរើអតិថិជន។ នេះបើតាមលោក Jiraphon Kawswat, ប្រធាន និង នាយកប្រតិបត្តិ PTT បញ្ជាក់បន្ថែមទៀត។
ក្រុមហ៊ុនរំពឹងថា បង្កើនប្រាក់ចំណូលមុនពេលបង់ពន្ធ28ភាគរយ នៅពាក់កណ្តាលឆ្នាំនេះ។ ការផ្សាយពាណិជ្ជកម្ម សម្រាប់ជំនួញក្រៅប្រទេស នឹងទាមទារចំណាយទុនរហូតដល់ 65ភាគរយ នៃទុនបង្វិលប្រមាណ 74.6 ពាន់លានបាតសម្រាប់ឆ្នាំ2021 ទៅ 2025។ សម្រាប់ជំនួញក្រៅប្រទេស នឹងទាមទារចំណាយរហូតដល់ 65ភាគរយ នៃទុនបង្វិលប្រមាណ 74.6 ពាន់លានបាទសម្រាប់ឆ្នាំ 2021 ទៅ 2025។
លោកស្រី Jiraphon បានបន្ថែមទៀតថា ក្រុមហ៊ុន PTT នឹងកសាងស្ថានីយប្រេងឥន្ថនៈបន្ថែមទៀតប្រមាណ១៩២ នៅបណ្តាប្រទេសអាស៊ីមួយចំនួន ដូចជា ប្រទេស មីយ៉ាមា ប្រទេសឡាវ កម្ពុជា និងប្រទេសហ្វីលីពីន។
ជាងនេះទៀត ក្រុមហ៊ុនឹងពង្រីកហាងកាហ្វេ Amazon តាមបណ្តាអាស៊ីមួយចំនួន ប្រមាណ 552 ហាង ដែលធ្វើអោយចំនួនសរុបកើនឡើងដល់ 3575 ហាង។
អាជីវកម្មថ្មីនឹងផ្តល់អោយកាហ្វេ Amazon ក្នុងការពង្រឹងអាជីវកម្មលក់រាយ បន្ទាប់ពីទទួលសិទ្ធិ២២ភាគរយ នូវភោជនីយដ្ឋានសរីរាង្គ OhkaJhu កាលពីឆ្នាំមុន។
ជាងនេះទៀត ក្រុមហ៊ុន PTT បានបង្កើតការវិនិយោគ៤០ភាគរយ ជាមួយក្រុមហ៊ុន B’luebike ក្នុងការបង្កើត orbit Co ដើម្បីលើកកំពស់ បច្ចេកវិទ្យា និងសមត្ថភាពនិវានុវត្ត ក្នុងការអភិវឌ្ឍជំនួញឌីជីថល។
ក្រុមហ៊ុននេះ មានផែនការផ្គងផ្គង់រោងចក្រម្សៅនំបុ័ងផ្ទាល់ខ្លួន និងមជ្ឍមណ្ឌលបែងចែកនៅទីក្រុង អាយុធ្យាផងដែរ ។
បើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន PTT ប្រាក់ចំនូលបានកើនឡើង៤១ភាគរយ នៅត្រីមាសទីពីរ រហូតដល់១១៩ពាន់លានបាត ខណៈដែរប្រាក់ចំណួលបានកើនឡើងរហូតដល់១០.៦ភាគរយ នៅឆមាសទី១ ឆ្នាំ ២០២១ រហួតដល់២៣៧ ពាន់់បាត។
ជាងនេះទៀត ប្រាក់ចំណេញបានកើនឡើង៥០០ភាគរយ នៅត្រីមាសទីពីរ ឆ្នាំ២០២១ រហូតដល់ ៣២០០រយលានបាត៕