លោកឧកញ៉ាលឹម ហេងដឹកនាំកិច្ចប្រជុំក្រុមការងារ “ញ”ផ្នែកធនធានរ៉ែនោងថាមពល

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំកិច្ច ប្រជុំពិភាក្សាផ្នែកឯកជនក្រុមការងារ “ញ” “ផ្នែកធនធានរ៉ែ និងថាមពល” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួននាល្ងាចថ្ងៃទី១៨ សីហាកន្លងមកថា គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិគ្រោះពិភាក្សាស្វែងរកបញ្ហាប្រឈមថ្មីៗរបស់ផ្នែកឯកជន ពាក់ព័ន្ធនឹងវិស័យធនធានរ៉ែ និងថាមពល ដែលជាកង្វល់ និងមផលប៉ះពាល់ ជាពិសេសបញ្ហាដែលកើតមានឡើង ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាំរ៉ៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា “កិច្ចប្រជុំនេះជាការស្វែងរកបញ្ហាប្រឈម ក្នុងវិស័យនេះ ដើម្បីស្នើសុំដំណោះស្រាយ ពីសំណាក់សមភាគីរាជរដ្ឋាភិបាល គឺក្រសួងរ៉ែ និងថាមពល និងស្ថាប័នរដ្ឋពាក់ព័ន្ធមួយចំនួនទៀតនាពេលខាងមុខ។

រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតវេទិការវាងវិស័យរដ្ឋ និងឯកជ ដែលតែងតែបើកកិច្ចប្រជុំជារៀងរាល់ឆ្នាំ ក្រោមវត្តមានចូលរួមជាអធិបតីពីសម្តេចតេជោហ៊ុន សែននាយក​រដ្ឋមន្រ្តីនៃកម្ពុជា ប៉ុន្តែដោយសារបញ្ហាកូវីដ កិច្ចប្រជុំពាក់ព័ន្ឋមួយចំនូនបានពន្យាពេល៕

LEAVE A REPLY

Please enter your comment!
Please enter your name here