រដ្ឋាភិបាលកម្ពុជាៈក្រុមហ៊ុនអូស្រ្តាលីចំណាយទុន១២០លានដុល្លារ ទើបអាចធ្វើអាជីវកម្មរ៉ែមាសបាន

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង​រ៉ែ​ និង​ថាមពលបាន​បញ្ជាក់​ថា ​ក្រុមហ៊ុន​របស់​អូស្រ្តាលី​មួយ​នេះ ​បាន​សិក្សា​និង​វាយ​តម្លៃ “គ្រប់​ជ្រុងជ្រោយ”ពី​ផល​ប៉ះ​ពាល់​បរិស្ថាននិង​សង្គម ​នៃ​អាជីវកម្ម​ធនធាន​រ៉ែ​នេះ អស់​រយៈ​ពេល​ជិត​១៤​ឆ្នាំ ​ដែល​ការដ្ឋាន​អាជីវកម្ម​ និង​រោងចក្រ​រ៉ែ​មាស​នេះ ​ត្រូវ​បាន​ចាប់​ផ្តើម​ពី​ពាក់​កណ្តាល​ឆ្នាំ​២០២០​ ដោយ​ប្រើ​ដើម​ទុន​អស់​ប្រមាណ​​១២០ លាន​ដុល្លា​អាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួង​បន្ថែម​ថា ការដ្ឋាន​អាជីវកម្ម​ និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​នេះ មាន​សមត្ថភាព​ជីក​យក​រ៉ែ​ឆៅ​ ប្រមាណ​២​លាន​តោន​ក្នុង​មួយឆ្នាំ និង​ចម្រាញ់​ចេញ​ជា​ដុំ​មាស​កម្រិត​៩០​%​បាន​ប្រមាណ៣​តោន​ក្នុង​មួយឆ្នាំ ។ សម្រាប់​រយៈ​ពេល​ប៉ាន់ស្មាន៨​ឆ្នាំ​ដំបូង វា​នឹង​អាច​ទាញ​ចំណូល​ដុល ​ប្រមាណ​១៨៥​លាន​ដុល្លា​អាមេរិក​ក្នុង​មួយ​ឆ្នាំ ​ក្នុង​នោះ​ចំណូល​សួយ​សារ និង​សារ​ពើ​ពន្ធ​ផ្ទាល់ ​មាន​ប្រមាណ​៤០​លាន​ដុល្លា​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

មន្រ្តីជាន់ខ្ពស់​ក្រសួង​ រ៉ែ​និង​ថាមពលបានបញ្ជាក់ថា ការ​ធ្វើ​អាជីវកម្ម​រ៉ែមាស​ដោយ​ក្រុមហ៊ុន​អូស្រ្តាលី​នេះ ​នឹង​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ សរុប​ប្រមាណ​៤៦២​នាក់ ដែលក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​៤២៧​នាក់ និង​បរទេស​ចំនួន​៣៥​នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here