សេដ្ឋកិច្ចប្រទេសចិនស្ថិតក្រោមការគំរាមកំហែងដោយសារការធ្លាក់ចុះចង្វាក់ផលិតកម្មនិងវិស័យលក់រាយ

ដោយ សុជាតា

ប្រទេសចិនៈ សេដ្ឋកិច្ចរបស់មហាយក្សចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២លើពិភពលោក កំពុងប្រឈមមុខនឹងសម្ពាធដោយសារបញ្ហាមួយចំនួន ដែលគំរាមកំហែងដល់ចក្ខុវិស័យរួមរបស់ប្រទេសនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការចេញផ្សាយ ដោយភ្នាក់ងារព័ត៌មានអន្តរជាតិ Reuters បានលើកឡើងថា ចង្វាក់ផលិតកម្មរបស់ប្រទេសចិន និងវិស័យលក់រាយនៅប្រទេសនេះ បានធ្លាក់ចុះគួរអោយកត់សំគាល់នៅខែកក្កដា ឆ្នាំ២០២១ ដោយសារតែការរាលដាលនៃមេរោគ Covid 19 បំលែងថ្មី និងការរំខាននៃគ្រោះទឹកជំនន់ ដែលបានបង្អាក់ប្រតិបត្តិការអាជីវក ម្មនានា។

បើតាមតួលេខការិយាល័យស្ថិតិជាតិ បានបង្ហាញកាលពីថ្ងៃចន្ទឲ្យដឹងថាផលិ​តកម្ម ឧស្សាហកម្ម របស់ប្រទេសចិនបានកើនឡើង៦.៤ភាគរយ នៅកក្កដាឆ្នាំ ២០២១ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកវិភាគលើកឡើងថា ផលិតកម្មឧស្សាហកម្មរំពឹងថានឹងកើនឡើង៧.៨ ភាគរយនៅខែកក្កដា កន្លងទៅនេះ។ ចំនែកឯការលក់រាយរំពឹងថាកើនឡើង៨.៥ ភាគរយ តិចជាងការព្យាករណ៍១១.៥ ភាគរយ ដោយអ្នកជំនាញ។

សេដ្ឋកិច្ចរបស់ប្រទេសចិនរំពឹងទុកថា នឹងងើបឡើងវិញដូចកាលមុនវិបត្តិ Covid 19 ប៉ុន្តែការងើបឡើងនេះ គឹដើរយឺតជាងរំពឹងទុក ដោយសារតែការចំណាយថ្លៃដើមខ្ពស់ និង ការប្រឈមមុខនឹងការផ្គត់ផ្គង់។ ជាងនេះទៀត ការឆ្លងកូវី ១៩ ថ្មីនៅខែកក្កដា បាននាំរឹតបណ្តឹងថ្មី និងការរំខានផលិតកម្មរោងចក្រ នៅក្នុងប្រទេសដែលប៉ះពាល់ដោយអាកាសធាតុអាក្រក់ផងដែរ។

លោក Fu linghui អ្នកនាំពាក្យការិយាល័យស្ថិតិជាតិបានលើកឡើងថា កំណើននៃការនាំចេញទំនិញ បានបន្តធ្លាក់ចុះនៅខែកក្កដាកន្លងទៅនេះ។ លោកបន្ថែមទៀតថាការងើបឡើងវិញ នៃសេដ្ឋកិច្ចក្នុងស្រុក នឹងប្រឈមមុខនឹងបញ្ហាប្រឈមមុខជាច្រើន និង ការកំណត់តឹងរ៉ឹងនូវចង្វាក់ផលិតកម្មបានបន្តកើនឡើង។

ចក្ខុវិស័យនៃកំណើនសេដ្ឋកិច្ចចិន
មានការលើកឡើងនៃអ្នកវិភាគមួយចំនួន ដែលបានបន្ទាបកំណើនសេដ្ឋកិច្ចនៅត្រីមាសទីបី ដោយរំពឹងទុកថាកើនឡើងត្រឹមតែ៧.៩ ភាគរយនៅឆ្នាំ ២០២១។

អ្នកវិភាគខាងធនាគារ ANZ បានព្យាករណ៍កំណើន ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានថយចុះពី៨.៨ភាគរយ ទៅ៨.៣ ភាគរយនៅឆ្នាំ ២០២១។

ធនាគារកណ្តាលរបស់ប្រទេសចិន បានកាត់បន្ថយសាច់ប្រាក់ ក្នុងប្រព័ន្ធធនាគារដែលត្រូវរក្សាទុកទុនបំរុងកាតព្វកិច្ចនៅខែកក្កដា ហើយនឹងរំពឹងទុកថា ការកាត់បន្ថយសាច់ប្រាក់បន្ថែមទៀតដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច។

យោងតាមតួលេខដដែលបានបង្ហាញអោយដឹងថា ការវិនិយោគខាងអចលទ្រព្យ ដែលជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ច បានកើនឡើង១២.៧ ភាគរយពីខែមករា រហូត ទៅកក្កដា ពោលគឺកើនឡើង១៥ភាគរយ នៅឆមាសទីមួយឆ្នាំ២០២១។ ជាងនេះទៀត តម្លៃទិញផ្ទះថ្មី បានកើនឡើងក្នុងអត្រាយឺត នៅខែកក្កដាកន្លងទៅនេះ ស្របពេលដែលអជ្ញាធរ បានរឹតបន្តឹងវិធាននៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here