តម្លៃជួលរោងចក្រ និងឃ្លាំងនៅកម្ពុជានៅមានតម្លៃទាបជាងប្រទេសថៃនិងវៀតណាម

ដោយៈសុជាតា

ភ្នំពេញៈ យោងតាមទិន្នន័យពីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានបង្ហាញអោយដឹងថា គិតត្រឹមឆ្នាំ២០២០ ទីតាំងដីសម្រាប់ដាក់ជួល នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានតម្លៃជាមធ្យម១ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈតម្លៃជួល រោងចក្រវិញមានតម្លៃជួលជាមធ្យម៣,១ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលបានឲ្យដឹងបន្តថា តម្លៃជួលដីដើម្បីបើកដំណើការរោងចក្រ សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេ​សធំមួយនៅកម្ពុជា នៅមានតម្លៃ ទាបជាងឆ្ងាយនៅឡើយធៀបនឹង ប្រទេសជិតខាង ដែលឆ្លុះបញ្ជាំងថា កម្ពុជានៅមានឱកាសជាច្រើនទៀត ក្នុងការទាក់ទាញអ្នកវិនិយោគបរទេសនាពេលខាងមុខ។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ)គឺជាតំបន់សេដ្ឋកិច្ចធំជាងគេមួយ នៅកម្ពុជា ហើយប្លុកឧស្សាហកម្មនេះ បានប្រមូលចំណូលពីអ្នកជួលទីតាំង និងឃ្លាំងពីសំណាក់អ្នកវិនិយោគចិន និងជប៉ុន។

តម្លៃជួលទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា មានតម្លៃទាបជាងឆ្ងាយធៀបនឹងប្រទេសជិតខាង។
ទំហំផ្ទៃដីសរុបជាង៣៥៧ ហិក តា ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រូវបានប្រើប្រាស់អស់ប្រហែល៧៤ភាគរយ គិតត្រឹមឆ្នាំដំណាច់ឆ្នាំ២០២០។

តាមរបាយការណ៍របស់ CBRE បានបញ្ជាក់ថា វិនិយោគិនបរទេស ដែលបានជួលទីតាំង សម្រាប់ប្រតិបត្តិការអាជីវកម្ម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ភាគច្រើនជាវិនិយោគិនមកពីប្រទេសជប៉ុន ដែលមានចំណែក៣៧ភាគរយ ហើយវិនិយោគគិនចិនមានចំណែក១៧ ភាគរយ នៃចំនួនអ្នកជួលសរុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here