សហពន្ធ័ម្រេចនិងគ្រឿងទេសកម្ពុជានឹងធ្វើអោយវិស័យម្រេចក្លាយជាវិស័យអាទិភាព

ដោយៈសុជាតា

ភ្នំពេញៈ បើទោះបីជាស្ថិតក្នុងបរិបទកូវីដ១៩ ចរាចរទីផ្សារផលិតផលម្រេច នៅតែមានការនាំចេញ និងតម្លៃមានស្ថេរភាពស្ថិតក្នុងតម្លៃទទួលយកបាន សម្រាប់ផលិតករ ដោយឡែកតម្លៃម្រេច Organic នៅមានកម្រិតនៅឡើយ បើធៀបនឹងការចំណាយ។

លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បើនិយាយពីម្រេច GI កំពត ពិតណាសវាជាម្រេចសម្គាល់ភូមិសាស្រ្ត ដំបូងគេរបស់កម្ពុជា ដែលពិភពលោកបានស្គាល់ និងមានគុណភាពខ្ពស់។ ដោយឡែកបើ យើងនិយាយពីវឌ្ឍនភាពផលិតផលម្រេចទាំងមូល ដើម្បីឆ្លើយតបតាមទស្សនវិស័យរបស់សហពន្ធ័ម្រេច និងគ្រឿងទេសកម្ពុជា ក្នុងការរួមចំនែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ការលើកស្ទួយម្រេច GI តែមួយមុខ មិនអាចធ្វើអោយវិស័យម្រេចទាំងមូល រីកចម្រើនបានគ្រប់ជ្រុងជ្រោយឡើយ”។

លោកបន្ថែមទៀថា យើងឃើញមានបញ្ហាប្រឈមក្នុងវិស័យម្រេច មួយចំនួនដូចជា (១)កត្តាទីផ្សារម្រេច (២)កត្តាផលិតករ (៤)កត្តាផលិតកម្ម និងកែច្នៃ (៤)កត្តាហិរញ្ញវត្ថុ និង (៥)កត្តាបច្ចេកទេស ផងដែរ។

ដោយឃើញមានបញ្ហាប្រឈមទាំងអស់នេះ សហពន្ធ័ម្រេចបានកំពុងដោះស្រាយតាមដំនាក់កាល។ ស្ថិតក្រោម គ្រោងការនាំចេញទៅ Middle East ក្រោមជំនួយគាំទ្រពី Cambodia Harvest 2, USAID សហពន្ធម្រេច និងគ្រឿងទេសកម្ពុជា និងធ្វើការសម្របសម្រួល ក្រុមហ៊ុននាំចេញ និងផលិតកម្មចំនួន២៥ក្រុមហ៊ុន ដើម្បីបង្កើតទីផ្សារនៅប្រទេ​សបជ្ឈឹមបូពា ប្រមាជា១៨ប្រទេសផ្សេងៗគ្នា ក្នុងទិសដៅបង្កើតទីផ្សារអោយមានច្រើនជម្រើស ដើម្បីជម្រុញការនាំចេញ ផលិតផលកសិកម្ម និងផលិតផលកសិកម្មកែច្នៃ។

លើសពីនេះសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បាននឹង កំពុងធ្វើការពិចារណាពីការបើកទីផ្សារនៅ EUROP និងប្រទេសក្នុងតំបន់អាស៊ីមួយចំនួន ។

សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា(ស.ម.ទ.ក – CPSF)បង្កើតឡើង ដើម្បីជំរុញកម្ពុជា ឲ្យក្លាយទៅជាប្រទេសមួយដែលត្រូវ បានទទួលស្គាល់ដោយទីផ្សារម្រេចពិភពលោកថា ជាប្រភពផ្គត់ផ្គង់ម្រេចដ៏សំខាន់ ប្រកបដោយឧត្តមភាព ខាងគុណភាព និរន្តរ៍ភាពផលិតកម្ម ហើយតាមរយៈការទទួលស្គាល់នេះ នឹងនាំឲ្យម្រេចក្លាយជាវិស័យមួយ ដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ ផលិតករ និងប្រតិ្តប ត្តិករទីផ្សារ ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ កម្ពុជាបាននាំចេញទៅកាន់ប្រទេសមួយចំនួន ដូចជា Japan, Belgium, Netherlands, France, Germany, Switzerland, Vietnam, U.S., Russia, England, India, Belarus, Korea ៕

LEAVE A REPLY

Please enter your comment!
Please enter your name here