ការលក់រថយន្តមួយទឹកទទួលបានកំណើនខ្ពស់ ស្របពេលម៉ូឌែលថ្មីៗចេញមិនទាន់

ដោយៈសុខុម

ក្រុងឡុងដ៍: ការលក់រថយន្តមួយទឹកនៅប្រទេសអង់គ្លេស ទទួលបានកំណើនលើ​សទ្វេដង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីម៉ូឌែលថ្មីៗចេញពីទាន់ព្រោះតែខ្វះការផ្គត់ផ្គង់បន្ទះឈីប។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី១០ សីហា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សមាគមអ្នកផលិត និងជួញដូររថយន្ត (SMMT) នៃប្រទេសអង់គ្លេស បានលើកឡើងថា ទីផ្សាររថយន្តមួយទឹក ទទួលបានកំណើនខ្ពស់ រហូតដល់ទៅ១០៨,៦%ក្នុងត្រីមាសទី២ ដែលគិតជាសរុបជាង២,២លានគ្រឿង។

តួលេខនេះគឺបានកើនឡើង៦.៦%បើធៀបនឹងកម្រិតក្នុងឆ្នាំ២០១៩ ជាពេលដែលមិនទាន់ផ្ទុះការរីករាលដាលនៃវីរុសកូវីដ-១៩។ ទិន្នន័យបង្ហាញថា រថយន្តសាំងលក់បានច្រើនជាងគេ ប៉ុន្តែតម្រូវការរថយន្តអគ្គិសនី ក៏កំពុងតែកើនឡើងយ៉ាងឆាប់រហ័សផងដែរ។

ការលក់រថយន្តមួយទឹក មានចំនួនតិចត្រឹមត្រែ១២.៧%ប៉ុណ្ណោះ នៃរថយន្តដែលបានលក់ចេញទាំងអស់ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលជាការធ្លាក់ចុះខ្លាំងបំផុត។ ប៉ុន្តែតម្រូវការកើនឡើង បានធ្វើឱ្យការលក់រថយន្តមួយកើនឡើងខ្លាំង ស្របពេលខ្វះម៉ូឌែលថ្មីៗ។

សមាគមអ្នកផលិត និងជួញដូររថយន្ត (SMMT) និយាយថា កំណើននៃការលក់នេះកើតមានឡើង ដោយសារប្រទេសអង់គ្លេស បន្ធូរបន្ថយវិធានការរឹតបន្តឹងកូវីដ-១៩ ស្របពេលអាជីវកម្មនានា បើកដំណើរការឡើងវិញដែលធ្វើឱ្យតម្រូវការកើនឡើង។

រថយន្ត Ford Fiestas រថយន្ត Vauxhall Corsas រថយន្ត Ford Focuses និងរថយន្ត Volkswagen Golfs គឺជាម៉ូដែលដែលលក់ដាច់បំផុត ហើយពណ៌ដ៏ពេញនិយមបំផុតគឺពណ៌ខ្មៅ ពណ៌ប្រាក់ ពណ៌ខៀវ និងពណ៌ប្រផេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here