រដ្ឋាភិបាលកំពុងរកដំណោះស្រាយលើបញ្ហាប្រឈមសម្រាប់ជនបរទេសចូលមកវិនិយោគនៅកម្ពុជាពីការធ្វើចត្តាឡីស័ក

ដោយៈ រដ្ឋាភិបាលបានប្រជុំរកដំណោះស្រាយសំរាប់វិនិយោគិនបរទេស ដែលចូលមកវិនិយោគនៅកម្ពុជា ប៉ុន្តែត្រូវជាប់ធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាពទាក់ទងនឹងជំងឺកូវីដ១៩។នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយក្រោយវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនកាលពីថ្ងៃទី៣ សីហា២០២១។

ក្នុងសេចកក្តីប្រកាសដដែលបានឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន រក្សាបាននូវសកម្មភាពធុរកិច្ច ជាមួយនឹងការរក្សាបាននូវឧត្តមប្រយោជន៍ សុវត្ថិភាព សុខភាពរបស់ប្រជាពលរដ្ឋ ក្នុងកាលៈទេសៈដ៏លំបាក នៃការរីករាតត្បាតនៃជំងឺកូវីដ១៩ អង្គប្រជុំបានពិភាក្សាលើបញ្ហា ដែលបានលើកឡើងដោយវិស័យឯកជន បទអន្តរាគមន៍របស់មន្ត្រីជំនាញផ្នែកសុខាភិបាល អនុគណៈម្មការគ្រប់គ្រងច្រកចេញចូលប្រទេស និងការធ្វើចត្តាឡីស័ក រួមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើ និងជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ នៃផ្នែករាជរដ្ឋាភិបាល អនុគណៈកម្មការគ្រប់គ្រងច្រកចេញ ចូលប្រទេស និងការធ្វើចត្តាឡីស័កបន្តខិតខំបន្ថែមទៀត សហការឱ្យកាន់តែជិតស្និទ្ធិជាមួយផ្នែកឯកជន យកចិត្តទុកដាក់ តាមដានរាល់បញ្ហារបស់ផ្នែកឯកជនឱ្យជាប់ជាប្រចាំ និងដោះស្រាយទៅតាមករណីជាក់ស្ដែង ពិសេសពាក់ព័ន្ធរយៈពេលនៃការធ្វើការចត្តាឡីស័ក។ ការកំណត់សណ្ឋាគារសម្រាប់ស្នាក់នៅ កំឡុងពេលធ្វើចត្តាឡីស័ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកវិនិយោគប៉ុន្តែជាមួយគ្នានេះដែរ នៅតែអាចរក្សាបានការទប់ស្កាត់ការនាំជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ។

លោកបន្តថា “កិច្ចការទាំងនេះ គឺជាអាទិភាព រួមចំណែកធានាបានបរិយាការល្អប្រសើរសម្រាប់វិស័យឯកជន សម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩”។

លោកអូន ព័ន្ឋមុនីរ័ត្នបានលើកទឹកចិត្តដល់សភាពាណិជ្ជកម្មកម្ពុជា ឱ្យបន្តនូវតួនាទីជាអ្នកសម្របសម្រួល ក្នុងការងារខាងផ្នែកវិស័យឯកជន សំដៅធ្វើឱ្យវិស័យឯកជនកាន់តែមានជីវភាព ភាពជាម្ចាស់ការ និងជាដៃគូរឹងមាំរបស់រាជរដ្ឋាភិបាល រួមចំណែកស្ដារសេដ្ឋកិច្ចជាតិឡើងវិញក្រោយវិបត្តិកូវីឌ១៩ ជំរុញពិពិធកម្មនិងកំណើនសេដ្ឋកិច្ចជាតិកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here