ហានិភ័យនៃការឆ្លងរាតត្បាត Covid 19 បានធ្វើអោយចំនួនលក់រថយន្តថយចុះនៅឆ្នាំ២០២១ នេះ

ដោយ សុជាតា

ភ្នំពេញៈ បើយោងតាមរបាយការណ៍របស់សហព័ន្ធឧស្សាហកម្ម យានយន្តកម្ពុជា បានអោយដឹងថា សម្រាប់ការលក់រថយន្ត និងចុះបញ្ជីយានយន្ត នៅឆមាសទីមួយឆ្នាំ ២០២១​នេះ បានធ្លាក់ចុះ៣៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានលើកឡើងថា វិបត្តិរាតត្បាតសាកល Covid 19 បានធ្វើអោយប៉ះពាល់សេដ្ឋកិច្ចជាតិ យ៉ាងធ្ងន់ធ្ងរ ជាពិសេសប៉ះពាល់ដល់ការនាំចូល និងលក់រថយន្ត ដែលត្រូវផ្អាកដំណើរការស្ទើរតែទាំងស្រុង។

លោកបន្តថា “ប្រជាពលរដ្ឋបន្តបាត់បង់ចំណូល និងប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ក៏ជាមូលហេតុចំបង ដែលធ្វើអោយការលក់រថយន្តបន្តធ្លាក់ចុះផងដែរ”។

ទោះបីយ៉ាងណា លោកបណ្ឌិត បានលើកឡើងពីសក្តានុពលនៃរថយន្តថ្មី មានសន្ទុះខ្ពស់ ដោយរក្សាកំណើន១៥ភាគរយជាប្រចាំឆ្នាំ ដោយប្រជាពលរដ្ឋផ្លាស់ប្តូរពីការប្រើប្រាស់រថយន្តមួយទឹក ទៅជាប្រើប្រាស់រថយន្តថ្មីជំនួស ដោយមានការធា​នាគុណភាពរយៈពេលវែងពី៣ឆ្នាំ ទៅ៥ ឆ្នាំ ព្រមទាំងសេវាកម្មក្រោយការលក់ផងដែរ ។

បើតាមរបាយការណ៍របស់សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានលើកឡើងថា​ កំណើនរថយន្តថ្មី បានទាក់ទាញការក្រុមហ៊ុនលក់រថយន្តថ្មី ប្រមាណ៤០ក្រុមហ៊ុនកំពុងប្រតិបត្តិនៅទីផ្សារកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here