ក្រសួងពាណិជ្ជកម្មៈ សាំងធម្មតាមានតម្លៃ៤០៥០រៀលនិងម៉ាស៊ូតតម្លៃ៣៦០០រៀលក្នុង១លីត្រចាប់ពីថ្ងៃទី១ដល់១៥ខែសីហានេះ

ដោយៈ សាវុធ

ភ្នំបេញៈ
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ មានតម្លៃត៤.០៥០រៀល សម្រាប់សាំងធម្មតាត្រូវលក់ក្នុង១លីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ៣.៦០០រៀលក្នុង១លីត្រ។

ក្រសួងពាណិជ្ជកម្មផ្នែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់១៥ ខែសីហា ឆ្នាំ២០២១ ត្រូវលក់៤.២១០រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង៣.៧៦០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារក្នុង១លីត្រ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់បីថ្ងៃទី១ ដល់១៥ ខែសីហា ឆ្នាំ២០២១ នឹងចុះមក៤.០៥០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង៣.៦០០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ខ្លួនមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងខាងលើតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here