ដោយៈ សាវុធ
ភ្នំពេញៈ អ្នកប្រហែលជាបានឃើញនូវការលក់យីហោ ឬម៉ាកអាជីវកម្ម ដែលគ្រប់គ្នាហៅថា(franchise)នៅផ្នែកអាជីវកម្ម នៅខាងផ្នែកណាមួយនៅក្នុងប្រទេសយើង។ មានការទទួលបានការផ្ដល់អាជ្ញាបណ្ណ គឺនិយាយអំពីការឲ្យសិទ្ធលក់។
ការទទួលបានការផ្ដល់សិទ្ធលក់ មានន័យថាអ្នកកំពុងតែឋិតនៅក្នុងចំណុចមួយដែលជោគជ័យស្រាប់ទៅហើយ។
តើអ្វីទៅដែលហៅថាការផ្ដល់សិទ្ធលក់ដូរ?
សិទ្ធិលក់ដូរផ្ដាច់មុខគឺជាកិច្ចសន្យា ដែលមានទំនាក់ទំនងរវាងអ្នកទទួលសិទ្ធ និងអ្នកដែលផ្ដល់សិទ្ធលក់ដូរ។ ការលក់អាជ្ញាបណ្ណឬម៉ាកយីហោអាជីវកម្ម គឺការទទួលផលប្រយោជន៍ ពីម្ចាស់ផ្ដល់សិទ្ធដែលបង្ហាញពីគំនិត និងបទពិសោធរបស់ពួកគេ។ វាគឺជាប្រភេទអាជីវកម្ម ដែលជាកម្មសិទ្ធ និងការដំណើរការឡើងដោយបុគ្គល ប៉ុន្តែវាត្រូវបានគេដាក់ទិញឈ្មោះ និងគ្រប់គ្រងដោយមនុស្សជាច្រើន។
អ្នកដែលផ្ដល់សិទ្ធលក់ដូរ ផ្ដល់អ្នកនូវគ្រឿងផ្សំ ការបណ្ដុះបណ្ដាល ឧបករណ៍ប្រើប្រាស់ និងការគាំទ្រផ្នែកទីផ្សារ ប៉ុន្តែអ្វីដែលល្អបំផុតអំពីសិទ្ធលក់ដូរគឺត្រង់ថា វាអាចផ្ដល់ឲ្យអ្នកនូវឈ្មោះយីហោ ដែលកំពុងតែល្បីល្បាញស្រាប់ទៅហើយ។ អ្នកទទួលសិទ្ធលក់ដូរជាទូទៅ ត្រូវបង់ភាគរយទៅឲ្យម្ចាស់យីហោរ នូវប្រាក់ចំណេញដែលពួកគេទទួលបាន។
តើសិទ្ធដែលទទួលបានការឲ្យលក់យីហោមានតំណើរការរបៀបម៉េច?
វាគឺជាមធ្យោបាយផ្ទាល់ខ្លួនរបស់មនុស្សនីមួយៗ។ ម្ចាស់អាជីវកម្ម ឬអ្នកផ្ដល់សិទ្ធមានសិទ្ធឲ្យអាជីវកម្មនោះដំណើរការ។ រីឯអ្នកទទួលសិទ្ធលក់ដូរ ត្រូវបង់ប្រាក់ទៅកាន់អ្នកផ្ដល់សិទ្ធនៅក្នុងតម្លៃណាមួយ។ ហើយពួកគេនឹងផ្ដល់ជូននូវគំរូអាជីវកម្ម ដែលមានស្រាប់ យីហោ យុទ្ធសាស្រ្ដទីផ្សារដំបូងនិងបន្តទៅមុខទៀត។
តើមានច្បាប់អ្វីដែលត្រូវធ្វើតាមទេ?
អ្នកទទួលសិទ្ធលក់ដូរត្រូវធ្វើតាមក្បួន ដែលបានកំណត់ដោយម្ចាស់ ដែលផ្ដល់សិទ្ធឲ្យលក់។ ទំនាក់ទំនងរវាងអ្នកផ្ដល់ និងអ្នកទទួលសិទ្ធលក់ គឺត្រូវបានគ្រប់គ្រងតាមតម្រូវការ ដើម្បីអនុវត្តសិទ្ធនិងភារកិច្ចដោយភាពស្មោះត្រង់។ នៅក្នុងប្រទេសកម្ពុជា សិទ្ធផ្ដាច់មុខបច្ចុប្បន្នត្រូ វបានគ្រប់គ្រងដោយក្រមប្បវេណី និងអត្រានុកូលដ្ឋានពាណិជ្ជសញ្ញា។
ក្រមរដ្ឋបវេណី ចែងពីគោលការណ៍សេចក្ដី ជំនឿនិងការទុកចិត្តរវាងគ្នាទៅវិញទៅមក។ លើអ្នកទទួលសិទ្ធផ្ដាច់មុខដែលទាក់ទងនិងភារកិច្ច ទៅតាមសន្យារបស់ពួកគេ។
អាត្រានុកូលដ្ឋានពាណិជ្ជសញ្ញា តម្រូវឲ្យមានកិច្ចសន្យាអាជ្ញាបណ្ណ ឬអាជ្ញាបណ្ណដើមនៃកិច្ចសន្យាអាជ្ញាប័ណ្ណ ឬសិទ្ធថតចំលងពីភាសាអង់គ្លេសទៅភាសាខ្មែរ និងវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជសញ្ញានៅកម្ពុជា។
តើអ្នកអាចទិញការផ្ដល់សិទ្ធបានដូចជាអ្វីខ្លះទៅ?
នៅពេលដែលនិយាយអំពីសិទ្ធិលក់ផ្ដាច់មុខ វាមិនចាំបាច់តែជាអាហារ ឬមួយក៏ប្រភេទទឹកនោះទេ។ វាក៏អាចជាអ្វីដែលមានភាព ទាន់សម័យដូចជាដូចជា ហាងលក់ស ម្ភារៈទំនើប ហាងថែរសម្ផស្សនិងថែរក្សាសុខភាព ក្រុមហ៊ុនទេសចរណ៏ ឬមួយក៏សាលារៀនក៏បាន។
តើមានរយៈពេលកំណត់ដែរឬទេ?
នៅប្រទេសកម្ពុជា មិនមានការកំណត់ជាក់លាក់ទេ ក្នុងការផ្ដល់សិទ្ធឲ្យលក់។ ដើម្បីទទួលបានការជោគជ័យ ក្នុងអាជីវកម្មនៅក្នុងការលក់ដូរផ្ដាច់មុខអ្នកត្រូវការ យីហោ ការគាំទ្រពីអាជីវកម្ម ទីកន្លែង និងតម្លៃ។ ជាចុងក្រោយ អ្នកទទួលបានការផ្ដល់សិទ្ធឲ្យលក់មានសមត្ថភាពគ្រប់គ្រងអាជីវកម្មផងដែរ។
សរុបមក ការលក់អាជ្ញាប័ណ្ណជំនួញឬយីហោអាជីវកម្ម គឺជាមធ្យោបាយក្នុងការធ្វើឲ្យអាជីវកម្មរបស់អ្នកលូតលាស់។ ផ្ទុយទៅវិញម្ចាស់អាជីវកម្ម ឬអ្នកផ្ដល់សិទ្ធលក់ដូរបង្កើនម៉ាកយីហោរបស់ពួកគេ ដោយផ្ដល់អាជ្ញាប័ណ្ណទៅឲ្យអ្នកទទួលសិទ្ធលក់ នូវសិទ្ធដើម្បីចែកចាយសេវាកម្មអាជីវកម្ម៕