កម្ពុជារកចំណូលបានជិត៣០០០លានដុល្លារពីការនាំចេញកសិផលទៅក្រៅប្រទេស

ដោយៈ ម៉ាណេត

ភ្នំពេញៈ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបជាង៥លានតោន ដែលមានតម្លៃប្រមាណជិត៣ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយលោកវេង សាខុនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសមាន បរិមាណសរុប ៥ ០៣២ ៩៦៨,៦០តោន (ជាង៥លានតោន) ទៅកាន់ទិសដៅ ៦៤ប្រទេស។មានការកើនឡើងចំនួន ២ ៣៤២ ៩៨១,៣៩តោន ស្មើនឹង ៨៧,១០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ គឺទទួលបានត្រឹមតែ ២ ៦៨៩ ៩៨៧,២២តោន ។

ការប៉ាន់ស្មានតម្លៃក្នុងរយៈពេល៧ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន២ ៩៦៤ ៩៧៤ ៧១៤,៤៣ដុល្លារអាមេរិក (ជិត៣ពាន់លានដុល្លារ) ដែលក្នុងនោះ៖ – ការនាំចេញអង្ករមានចំនួន២៦១ ៨៣៥ ៩២៥ដុល្លារអាមេរិក – ការនាំចេញស្រូវមានចំនួន ៣២៩ ៣៥១ ៥២៤ដុល្លារអាមេរិក – ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន២ ៣៧៣ ៧៨៧ ២៦៥,៤៣ដុល្លារអាមេរិក។

ការនាំចេញកសិផលសរុបក្នុងរយៈពេល៧ខែឆ្នាំ២០២១ មានកំណើនចំនួន៨៧,១០% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន១០៨,៦៣% រីឯការនាំចេញអង្ករមានការថយចុះចំនួន-២៧,២៧% ដោយសារកង្វះទូរកុងតេន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here