ធនាគារជាតិនៃកម្ពុជានិងបេឡាជាតិសន្តិសុខសង្គមសហការគ្នាជំរុញអភិវឌ្ឍធនធានមនុស្សផ្នែកគ្រប់គ្រងការវិនិយោគ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា និងបេឡាជាតិសន្តិសុខសង្គម ចុះអនុស្សរណៈនៃការយោគយល់នេះ ដើម្បីជួយជំរុញអភិវឌ្ឍធនធានមនុស្ស និងពង្រឹងរចនាសម្ព័ន្ធនៃការគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម។

ការចុះអនុស្សរណៈនៃការយោគយល់ស្តីពី “កម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកគ្រប់គ្រងការវិនិយោគ” រវាងធនាគារជាតិនៃកម្ពុជា និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ត្រូវបានធ្វើឡើងនៅថៃ្ងទី២៩ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចុះអនុស្សរណៈនៃការយោគយល់នេះ ប្រព្រឹត្តទៅក្នុងគោលបំណងជួយអភិវឌ្ឍធនធានមនុស្ស និងពង្រឹងរចនាសម្ព័ន្ធនៃការគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គមរបស់ ប.ស.ស. តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់មន្ត្រីជំនាញផ្នែកគ្រប់គ្រងការវិនិយោគទុនបម្រុងអន្តរជាតិ របស់ធនាគារជាតិនៃកម្ពុជា។

អនុស្សរណៈនៃការយោគយល់នេះ គឺជាសក្ខីភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក៏ដូចជាការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ សមត្ថភាពរបស់មន្ត្រីជំនាញដើម្បីឱ្យការគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គមរបស់ប.ស.ស. កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here