ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន លីហួរផេប្រ៉ូស្វែងរកកិច្ចសហការដើម្បីប្រើប្រាស់ប្រព័ន្ឋទូទាត់ឌីជីថល

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានជួបប្រជុំទ្វេរភាគីជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនលី ហួរផេប្រ៉ូ ដើម្បីស្វែងរកកិច្ចសហការគ្នា លើការតភ្ជាប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ក្រុមហ៊ុន លីហួរ និងផ្សារខេមបូឌាត្រេដ (CambodiaTrade)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ ដឹកនាំដោយលោកសំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក យុន ផន នាយកប្រតិបត្តិនៃក្រុមហ៊ុន លីហួរ ផេប្រ៉ូ បានជួបប្រជុំទ្វេភាគីតាមរយៈប្រព័ន្ធវីឌីអូ (Zoom)។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាគ្នា ក្នុងការស្វែងរកលទ្ធភាពដើម្បីរៀបចំកិច្ចសហប្រតិបត្តិការ ជាពិសេសការតភ្ជាប់ប្រព័ន្ធទូទាត់ តាមបែបឌីជីថលរបស់ក្រុមហ៊ុន លីហួរ ផេប្រ៉ូ និងផ្សារខេមបូឌាត្រេដ (CambodiaTrade) ដើម្បីបង្កើនភាពងាយស្រួល និងកាត់បន្ថយពេលវេលាជូនអតិជន និងសហគ្រាសធុនតូច និងមធ្បមក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅប្រទេសកម្ពុជា។

លោកសំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់ក្រុមហ៊ុនលីហួរ ផេប្រ៉ូ ដែលមានបំណងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងពាណិជ្ជកម្ម តាមរយៈការតភ្ជាប់ប្រព័ន្ធទូទាត់ តាមបែបឌីជីថលរបស់ក្រុមហ៊ុន លីហួរ ផេ ប្រ៉ូ និងផ្សារខេមបូឌាត្រេដ (CambodiaTrade) របស់ក្រសួងពាណិជ្ជកម្ម។

លោកអនុរដ្ឋលេខាធិការ ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំ របស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន លីហួរ ផេប្រ៉ូ និងស្នើឲ្យក្រុមការងារបច្ចេ​កទេសទាំងពីរសហការគ្នាឲ្យបានល្អ ដើម្បីធានាឲ្យបាននូវការតភា្ជប់ ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ក្រុមហ៊ុន លីហួរ ផេប្រ៉ូ និងផ្សារខេមបូឌាត្រេដ (CambodiaTrade)ឲ្យទទួលបានជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here