មន្ត្រីជាន់ខ្ពស់កម្ពុជាៈសហរដ្ឋអាមេរិកនៅតែបន្តរួមចំណែកក្នុងការអភិវឌ្ឍវិស័យ ការងារនៅកម្ពុជា

ដោយៈលក្ខិណា

ភ្នំពេញៈ លោកបណ្ឌិតអ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាបាលើកឡើងថា សហរដ្ឋអាមេរិកនៅតែជាដៃគូសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យការងារនៅក្នុងប្រទេសកម្ពុជា។

លោករដ្ឋមន្រ្តីបានលើកឡើងបែបនេះ នៅក្នុងពិធីចុះហត្ថលេខាជាមួយលោកWilliam Conklin នាយកកម្មវិធីរបស់មជ្ឈមណ្ឌលអាមេរិកកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ ( ACILS)  ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ កក្កដា ២០២១នេះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតអ៊ិត សំហេងបានបញ្ជាក់ថា អនុស្សរណៈរវាងកម្ពុជា និងមជ្ឈមណ្ឌល ACILS  នឹងក្លាយជាក្របខណ្ឌដ៏សំខាន់មួយបន្តទៀត សម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង អង្គការ ACILS ដែលនឹងចូលរួមចំណែកក្នុងការអនុវត្តគោល នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា ។

លោកបន្ថែម តាមរយៈក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ យើងនឹងរួមគ្នាពង្រឹងការអនុវត្ត គោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ សំដៅឆ្លើយតបទៅនឹងគោលបំណងដែលបានកំណត់ក្នុងអនុស្សរណៈ ដែលនឹងចុះហត្ថលេខារួមគ្នានេះ។

លោកក៏បានសម្តែងនូវការកោតសសើរ លើសមិទ្ធិផលគួរឱ្យកត់សម្គាល់ ដែលទទួលបានពីកិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌនៃការអនុវត្តអនុស្សរណៈ នៃការ

LEAVE A REPLY

Please enter your comment!
Please enter your name here