ដោយៈ គង់ សិរីម៉ាលីនណា
ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ក្នុងរយៈពេល៦ខែឆ្នាំ២០២១សម្រេចបានទំហំទឹកប្រាក់ជាង៤៩៥១លានដុល្លារអាមេរិក ក្នុងនោះការនាំចេញពីកម្ពុជាមានទឹកប្រាក់ជាង៦៧៣លានដុល្លារ ខណៈការនាំចូលមានទំហំទឹកប្រាក់ជាង៤ ២៧៧ លានដុល្លារអាមេរិកផងដែរ។
ក្រសួងពាណិជ្ជកម្ម បានបង្ហាញទូរលេខនៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិន នៅក្នុងរយៈពេល៦ខែ ឆ្នាំ ២០២១ ក្នុងនោះការធ្វើពាណិជកម្មរវាងប្រទេសទាំងពីរ មានទំហំទឹកប្រាក់ជាង ៤ ៩៥១ លានដុល្លារអាមេរិក កើនឡើងជាង៣១ភាគរយ ខណៈនៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានទឹកប្រាក់សរុបជាង ៣ ៧៧៦ លានដុល្លារអាមេរិក ក្នុងនោះសម្រាប់ការនាំចេញ-ចូល, នៅក្នុងរយៈពេល ៦ ខែ នេះដែរ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន មានទំហំទឹកប្រាក់ជាង៦៧៣ លានដុល្លារ កើនឡើងជាង៤២ភាគរយ ខណៈនៅក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២០ ការនាំចេញនេះមានទឹកប្រាក់ជាង៦៧៣លានដុល្លារ។
ចំណែកការនាំចូលវិញ នៅក្នុងរយៈពេលនេះដែរ ការនាំចូលពីប្រទេសចិនមកកាន់ទីផ្សារកម្ពុជា មានទឹកប្រាក់ជាង៤៣៧៧លានដុល្លារ កើនឡើងជាង២៩ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។
នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២១ នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប៤៤៥លានតោន ទៅកាន់ទិសដៅ៦២ប្រទេស កើនឡើងជាង២០៤តោន ជិត៨៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ក្នុងនោះតាមការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផល មានចំនួនជាង២៥៧១លានដុល្លាអាមេរិក រួមមាន ការនាំចេញអង្ករ មានចំនួនជាង២៣៧លានដុល្លាអាមេរិក ការនាំចេញស្រូវជាង២៧៩លាន ដុល្លាអាមេរិក និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួនជាង២០៥៤លានដុល្លាអាមេរិកផងដែរ៕