កម្ពុជា-ជប៉ុនបន្តជំរុញវិស័យកសិ-ទេសចរណ៍រវាងប្រទេសទំាងពីរ

ដោយៈ សាវុធ

ភ្នំពេញៈ ប្រទេសកម្ពុជា និងជប៉ុន តាមរយៈស្ថានទូជប៉ុនប្រចាំកម្ពុជា រួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិ-ទេសចរណ៍ និងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ខណៈវិស័យកសិកម្មនៅកម្ពុជាកំពុងបង្ហាញសក្ដានុពលសម្រាប់វិនិយោគក្នុងស្រុក និងក្រៅស្រុក។

ការប្រកាសពីការពង្រឹងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ត្រូវបានធ្វើឡើង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ក្នុងការកិច្ចពិភាក្សារវាង លោកថោងរដ្ឋសក្កិអគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងតំណាងស្ថានទូជប៉ុនប្រចាំកម្ពុជារួមមាន លោក TOKITO Hiroyuki លេខាទី១ ទទួលបន្ទុកវិស័យទេសចរណ៍ និងដឹកជញ្ជូន និងលោក OKADA Naoya លេខាទី១ ទទួលបន្ទុកវិស័យកសិកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិ-ទេសចរណ៍ និងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចពិភាក្សាបានណែនាំខ្លួន និងទិសដៅការងារថ្មីៗ ដោយលេខាទី១ ថ្មី តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងបានពិភាក្សាលើការងារសំខាន់ៗរួមមាន៖ ១) ការជំរុញវិស័យកសិ-ទេសចរណ៍ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន យ៉ាមាតុហ្រ្គីន (Yamato Green) ២) ការជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ជប៉ុន ៣) ការគាំទ្រគ្នាទៅវិញទៅមកលើការបើកទេសចរចាក់វ៉ាកសំាង ៤) ការផ្តល់អាហាររូបករណ៍វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញលើជំនាញកសាងគោលនយោបាយទេសចរណ៍ និងការគ្រប់គ្រងធនធានធម្មជាតិសម្រាប់វិស័យទេសចរណ៍។

កាលពីថ្មីៗនេះ កម្ពុជា និងជប៉ុន បានឯកភាពចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពី “ភាពជាដៃគូលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្ម បន្លែ” រវាងក្រុមហ៊ុន Yamato Green Co., Ltd ជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) ក្រោមវត្តមានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ការីមម៉ាតា អាស៊ូស៊ី (KARIMATA ATSUHI ) ឧបទូតនៃស្ថានទូតជប៉ុន។

លោកការីមម៉ាតា អាស៊ូស៊ី (KARIMATA ATSUHI ) ឧបទូតនៃស្ថានទូតជប៉ុន បានថ្លែងថា កម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ដែលមាន លក្ខខណ្ឌអំណោយផល បញ្ហាប្រឈម ខ្សែច្រវាក់តម្លៃបន្ថែមបន្លែ និងម្ហូបអាហារ ទីផ្សារ ឱកាសការងារ ប្រាក់ចំណូល ការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលបច្ចេកវិទ្យាកសិកម្មជប៉ុនសមស្រប។

កត្តាទាំងអស់នេះ ភាគីទាំងពីរនឹងយកទៅអនុវត្តប្រកបដោយបរិយាកាសសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការទទួលខុសត្រូវខ្ពស់ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពក្នុងភាពជាដៃគូលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្មបន្លែនៅកម្ពុជាឱ្យទទួលបានជោគជ័យ និងជាពិសេសផ្តល់ប្រយោជន៍ដោយត្រង់ដល់ប្រជាកសិករ អ្នកផលិត សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងក្រុមហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here