JICAគ្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ក្នុងខេត្តកំពតដើម្បីពង្រីកសេវាសុខាភិបាលដល់ប្រជាពលរដ្ឋ

ដោយៈ សាវុធ

កំពតៈ អង្គការចៃកា (JICA) របស់ជប៉ុន គ្រោងសិក្សាអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ ក្នុងខេត្តកំពត ដើម្បីពង្រីកសេវាសុខាភិបាលឲ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋ។

គម្រោងសិក្សាអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់នេះ ត្រូវបានលើកឡើង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ក្នុងកិច្ចពិភាក្សា រវាងជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងតំណាងប្រតិភូអង្គការចៃកា ដែលដឹកនាំដោយលោកស្រី ហា យុ និងលោក យ៉ម៉ា សាគិ ទីប្រឹក្សាបច្ចេកទេស នៃអង្គការចៃកា មកពីទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីពិភាក្សាលើការអភិវឌ្ឍន៍ មន្ទីរពេទ្យបង្អែកខេត្ត ឲ្យក្លាយទៅជាមន្ទីរពេទ្យតំបន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តំណាងប្រតិភូអង្គការចៃកា បានឱ្យដឹងថា បេសកកម្មមកខេត្តកំពតលើកនេះ គឺតាមរយៈការស្នើសុំរបស់ក្រសួងសុខាភិបាល ដើម្បីសិក្សាអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ ក៏ដូចជាពង្រីកសេវាសុខាភិបាលឲ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋ។

តំណាងប្រតិភូអង្គការចៃកា បានឱ្យដឹងទៀតថា ហើយការសិក្សាគម្រោងមន្ទីរពេទ្យតំបន់នេះ គឺធ្វើឡើងនៅខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។ គម្រោងនេះគឺធ្លាប់បានធ្វើរួចហើយនៅឆ្នាំ២០១៧ ប៉ុន្តែមិនបានជោគជ័យ ទើបអង្គការចៃកាបានរៀបចំយន្តការថ្មី ដើម្បីសិក្សាឲ្យកាន់តែលម្អិត និងស៊ីជម្រៅ ឈានទៅរកការជោគជ័យ។

ជាចុងក្រោយ លោកអភិបាលខេត្ត បានថ្លែងនូវមតិគាំទ្រដល់គម្រោង និងស្នើលោកប្រធានមន្ទីរសុខាភិបាលខេត្តត្រូវចូលរួមសហការ ដើម្បីសម្រួលដល់ដំណើរការសិក្សា និងវាយតម្លៃ របស់ប្រតិភូអង្គការចៃកា ដើម្បីឲ្យគម្រោងនេះឆាប់ទទួលបានជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here