ទោះប្រឈមបញ្ហាជំងឺកូវីដ១៩ ធនាគារហត្ថានៅតែមានសុខភាពល្អជាមួយនឹងសេវាកម្មកាន់តែប្រសើរជាងមុន

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការរីករាលដាលជំងឺកូវីដ១៩ មិនបានធ្វើឲ្យមានបញ្ហាដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជាធ្ងន់ធ្ងរនោះទេ ជាក់ស្តែងធនាគារហត្ថានៅតែមានសុខភាពល្អ លើការផ្តល់សេវាឥណទាន និងការដាក់ប្រាក់បញ្ញើរពីអតិថិជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍ ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ជាមួយនឹងការពង្រឹង និងពង្រីកសេវាកម្មកាន់តែប្រសើរដល់អតិថិជន ធនាគារហត្ថាបាននិងកំពុងឆ្ពោះទៅមុខដោយលំនឹង ជាមួយសុខភាពឥណទាន និងការដាក់ប្រាក់បញ្ញើរកើនឡើង។

លោកបន្តថា “ការផ្តល់សេវាកម្មឥណទានរបស់យើង បានកើនឡើងក្នុងរង្វង់១៥ភាគរយ និងប្រាក់បញ្ញើរកើនឡើងក្នុងទំហំប្រហាក់ប្រហែលគ្នានេះ”។ លោកបន្តថា “ពិត​ហើយជំងឺកូវីដ បានធ្វើឲ្យការសងត្រលប់ មានភាពយឺតយ៉ាងកើនឡើងតិចតួច គឺកើនឡើងជាង១ភាគរយ ប៉ុន្តែអ្វីៗស្ថិតក្នុងភាពល្អប្រសើរ និងអាចគ្រប់គ្រងបាន”។

លោកឧកញ៉ាបានបន្តថា បច្ចុប្បន្នធនាគារមិនទាន់ពង្រីកសាខាថ្មីនៅឡើយទេ ប៉ុន្តែយើងកំពុងពង្រីកSmart Brand ជាប្រព័ន្ឋទូទាត់តាមបែបឌីជីថល ដើម្បីពង្រីកការប្រើប្រាស់ និងសម្រួលការប្រើប្រាស់សំរាប់អតិថិជន ឲ្យទទួលបានសេវាកម្មរបស់យើងកាន់​តែមានភាពងាយស្រួល។

លោកឧកញ៉ាហួត អៀងតុងបានបន្តទៀតថា ដោយសារការរីកចម្រើនបច្ចេកវិទ្យា ធនាគារហត្ថា បានវិនិយោគកាន់តែច្រើនលើបច្ចេកវិទ្យា ដោយឆ្នាំ២០២១នេះធនាគារបាននិងកំពុងវិនិយោគលើទឹកប្រាក់៥លានដុល្លារ លើប្រព័ន្ឋទូទាត់សាច់ប្រាក់តាមបែបឌីជីថល។

កាលពីពេលថ្មីៗនេះ ធនាគារហត្ថាបានវិនិយោគទឹកប្រាក់យ៉ាងច្រើន ដើម្បីសាងសង់អាគារការិយាល័យកណ្តាលរបស់ខ្លួនកំពស់២២ជាន់ នៅលើមហាវិថីសម្តេចតេជោឬផ្លូវ៦០ម៉ែត្រ។ ធនាគារហត្ថាជាបុត្រសម្ព័ន្ឋរបស់ធនាគារក្រុងស្រ៊ី ដែលមានមូលដ្ឋានធំ​នៅ​ប្រទេសថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here