ទោះស្ថិតក្នុងវិបត្តិ ប៉ុន្តែតំបន់តាមផ្លូវជាតិសំខាន់ៗជុំវិញរាជធានីភ្នំពេញកំពុងទាក់ទាញការអភិវឌ្ឍអចលនទ្រព្យ

 ដោយៈវឌ្ឈនៈ

ភ្នំពេញៈ តំបន់តាមបណ្ដោយផ្លូវជាតិសំខាន់ៗ នៅជុំវិញរាជធានីភ្នំពេញ នៅតែបង្ហា​ញពីភាពទាក់ទាញការវិនិយោគ ពីសំណាក់វិនិយោគិនអចលនទ្រព្យ ខណៈផ្លូវជាតិជុំវិញរាជធានីភ្នំពេញបច្ចុប្បន្ននេះ ក៏បាននិងកំពុងអភិវឌ្ឍន៍ស្ថាបនាជាថ្មី ដែលធ្វើឱ្យភាពទាក់ទាញកាន់តែខ្លាំងថែមទៀត។

អ្នកជំនាញអចលនទ្រព្យជាច្រើននៅកម្ពុជា បានបញ្ចេញទស្សនស្រដៀងគ្នាថា ទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩នេះ តំបន់នៅជុំវិញរាជធានីភ្នំពេញ នៅតែទទួលបានការចាប់អារម្មណ៍វិនិយោគជាបន្តបន្ទាប់ ពីសំនាក់វិនិយោគិនជាតិនិងអន្តរជាតិ គ្រាន់តែតំបន់នីមួយៗមានភាពខុសៗគ្នាទៅលើការអភិវឌ្ឍ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿន បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៥ កក្កដានេះថា តំបន់បែកខាងត្បូងរាជធានីភ្នំពេញជាតំបន់មួយ មានការចាប់អារម្មណ៍ខ្លាំងជាងគេមួយ ក្នុងចំណោមតំបន់ដទៃទៀត ពីព្រោះតំបន់នេះ មានគម្រោងអភិវឌ្ឍន៍ធំៗរបស់រ ដ្ឋនិងឯកជន និងតំបន់ដែលមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ ច្រើនជាពិសេសផ្លូវក្រវាត់ក្រុងទី៣ ដែលមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍជាលំនៅឋាននិងតំបន់ពាណិជ្ជកម្ម។

ក្រៅពីនោះដែរតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ នឹងកាន់តែទាក់ទាញខ្លាំងនេះទៅទៀត នៅពេលគម្រោងសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីសាងសង់រួច និងបើកឲ្យដំណើរការ។

លោកបន្តថា “តំបន់តាមបណ្ដោយផ្លូវជាតិចេញ ពីរាជធានីភ្នំពេញ៥០គីឡូម៉ែត្រ តម្លៃដីធ្លីនៅតែខ្ពស់ គឺមិនក្រោម១០០ដុលក្លារអាមេរិកទេ ក្នុងមួយម៉ែត្រការ៉េ ទោះស្ថិតនៅក្នុងវិបត្តិនៃកូវីដ១៩នេះក្ដី”។

ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យAdvance បានក៏បានឱ្យដឹងផងថា តំបន់ផ្លូវជាតិលេខ៤លេខ៣និងលេខ២ ជាតំបន់ដែលទាក់ទាញ លើការវិនិយោគឧស្សាហកម្ម ព្រោះតំបន់ទាំងនេះកំពុងតែសាងសង់ និងជួសជុលឡើងវិញនូវផ្លូវជាតិ ដែលធ្វើឱ្យការដឹកជញ្ជូនមានភាពងាយស្រួល ទៅកាន់កំពង់ផែទឹកជ្រៅអន្តរជាតិកំពត និងខេត្តព្រះសីហនុ ។

លោកបន្តថា “ក្រៅពីផ្លូវជាតិលេខ៤លេខ៣និងលេខ២ តំបន់នៅតាមបណ្ដោយផ្លូវជាតិផ្សេងគឺកំពុងមានសក្ដានុពល ក្នុងការទាក់ទាញលើការអភិវឌ្ឍន៍ លំនៅឋានដោយយើងបានមើលឃើញថា វិនិយោគិនបាននិងកំពុងអភិវឌ្ឍន៍លំនៅឋាន ទៅតាមគម្រោងផែនការ ដើម្បីផ្គត់ផ្គង់តម្រូវការលើទីផ្សារនាពេលបច្ចុប្បន្ននិងនៅពេលអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here