មន្រ្តីពាណិជ្ជកម្មៈការចូលជាធរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិននឹងធ្វើឲ្យការនាំចេញរបស់កម្ពុជាកើនឡើង

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ មន្រ្តីក្រសួងពាណិជ្ជកម្មបានសម្តែងសុទិដ្ឋិនិយមថា កម្ពុជានឹងទទួលបានតម្រូវការផលិតខ្ពស់ផ្នែកកសិកម្មនៅដើមឆ្នាំ​២០២២ ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី កម្ពុជា-ចិន ត្រូវបានរដ្ឋសភាជាតិកម្ពុជាផ្ដល់សច្ចាប័ននាពេលឆាប់ៗនេះ។

អ្នកនាំពាកម្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិបានមានប្រសាសន៍ឲ្យដឹង​កាលពីម្សិលម៉ិញនេះថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជាចិន នឹងធ្វើឱ្យទីផ្សារនាំចេញរបស់កម្ពុជា មានទំហំកាន់តែធំពិសេស​ផលិតផលកសិកម្ម ។ លោកបន្តថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្មកំពុងត្រៀមខ្លួន ចូលទៅបំភ្លឺនៅគណៈ​កម្មការជំនាញរដ្ឋសភា មុនដាក់ចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋសភា ដើម្បីទទួលបានការអនុម័តពីរដ្ឋសភា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ែន សុវិជាតិបានថ្លែងថា “ពេលដែលយើងប្ដេជ្ញាចិត្តចរចា និងចុះហត្ថលេខាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយប្រទេសចិន គឺយើងបានធ្វើការសិក្សាយ៉ាងល្អិតល្អន់រួចហើយ អំពីផលប្រយោជន៍ដែលយើងទទួលបាន ពីទីផ្សារ​ចិនតម្រូវការរបស់ទីផ្សារចិន”។ លោកបន្តថា “តម្រូវការនេះ មានប្រហាក់ប្រហែលនឹងផលិតនៅក្នុងប្រទេសកម្ពុជា បានសេចក្តីថា សេចក្តីត្រូវការរបស់អតិថិជន នៅក្នុងទីផ្សារចិនគឺកម្ពុជាអាចផ្គត់ផ្គង់បាន ដូចដែលផលិតផលដែលកម្ពុជាបានធ្វើនាពេលបច្ចុប្បន្ន”។

កម្ពុជានឹងទទួលបានចំណែកមួយនៃទីផ្សារចិន ព្រោះថាមិនមែនតែកម្ពុជាមួយទេដែលនាំផលិតផលទៅកាន់ទីផ្សារចិន។ ប៉ុន្តែការដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន វាធ្វើឱ្យច្រកទៅកាន់ទីផ្សារវាកាន់តែទូលំទូលាយ ថែមទៀត ហើយវាកាន់តែបើកចំហរវាងប្រទេសទាំងពីរ ក្នុងការធ្វើពាណិជ្ជកម្ម និងការយោគយល់គ្នាកាន់តែស៊ីជម្រៅ ទាំងកិច្ចសហប្រតិបត្តិការ ទាំងទំនាក់ទំនងពាណិជ្ជកម្ម និងការផ្លាស

ប្តូរវិនិយោគ។ ដូច្នេះកម្ពុជាមានការចំណេញច្រើន ហើយកម្ពុជារំពឹងទុកថា នឹងរក្សាបាននូវទីផ្សារនេះ ទាំងការនាំចេញក៏ដូចជាការសម្រួលបាន នូវទំនាក់ទំនងពាណិជ្ជកម្ម​ និងការទទួលបាននូវទំនិញសម្រាប់ប្រើប្រាស់នៅកម្ពុជាផងដែរ។
ទំហំពាណិជ្ជកកម្ពុជា និងចិនក្នុងរយៈពេល៤ខែដើមឆ្នាំនេះ សម្រេចបានកំណើន ជិត២០% ជាមួយទំហំទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

តាមរបាយការណ៍​បាន​ឱ្យដឹងថា ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារចិនសម្រេ​ចបានប្រមាណ៤២៤ លានដុល្លារអាមេរិក កើនឡើងជាង៤២% បើធៀបនឹងរយៈពេលដូចគ្ នាកាលពីឆ្នាំ២០២០ ដែលមានត្រឹមតែ៣០០លានដុល្លារអាមេរិក។ ប៉ុន្តែបើងាកមកមើលការនាំចូលពីចិនមកវិញ មានទំហំទឹកប្រាក់ជាង ២៥០០លានដុល្លារអាមេរិក កើនឡើងជាង១៦ភាគរយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here