ក្រុមហ៊ុនSoftBankរបស់ជប៉ុនបោះទុនជាង១,៦ពាន់ដើម្បីកាន់កាន់សិទ្ធិអាជីវកម្ម ក្រុមហ៊ុនYahoo Japan

ដោយៈ គៀតឈូ

តូក្យូៈ ក្រុមហ៊ុនZ Holdings Corp ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនSoftBank បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនបានយល់ចំណាយប្រាក់ចំនួន១,៦១ពាន់លានដុល្លារ ទៅឱ្យក្រុមហ៊ុន Verizon Communications Inc ដើម្បីកាន់កាប់សិទ្ធិលើអាជីវកម្ម និងបច្ចេកវិទ្យាក្រុមហ៊ុនYahoo Japan។

ផ្ទុយពីការធ្លាក់ចុះរបស់ក្រុមហ៊ុនYahooនៅសហរដ្ឋអាមេរិក យីហោអាជីវកម្មនេះនៅតែជាផ្នែកសំខាន់មួយនៃអាជីវកម្ម Internet ក្នុងស្រុករបស់ក្រុមហ៊ុនSoftBank និងជាគេហទំព័រ និងសេវាកម្មពេញនិយមដូចជា ការទិញទំនិញតាមប្រព័ន្ធអនឡាញ និងអាកា សធាតុជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីមុនត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុន Yahoo Japan បច្ចុប្បន្ន SoftBank បានប្តូរឈ្មោះទៅជាក្រុមហ៊ុនZ Holdings វិញ ហើយកំពុងបង្កើនការិនិយោគលើសេវាកម្ម ដូចជាកម្មវិធីទូទាត់សាច់ប្រាក់ជាដើម។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនApollo Global ដែលកំពុងប្រកួតប្រជែង ជាមួយក្រុមហ៊ុនInternetយក្សជាច្រើន ក៏បានចុះកិច្ចព្រមព្រៀង បង្កើនទុនវិនិយោគប្រមាណ៥ពាន់លានដុល្លារ ដើម្បីត្រៀមប្រកួប្រជែងនៅទីផ្សារជប៉ុនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here