អារ៉ាប៊ីសាអូឌីត ទទួលបានគម្រោងក្រាលគ្រឹះសម្រាប់សាងសង់រោងចក្រចិន មួយក្នុងតម្លៃដល់ទៅ៨៨០លានដុល្លារអាមេរិក

ដោយសុខុម

ក្រុងរីយ៉ាដ: គណៈកម្មការស្វយ័ត Royal Commission for Jubail and Yanbu នៃរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ទទួលបានគម្រោងក្រាលគ្រឹះក្រោមសម្រាប់សាង់សង់រោងចក្រមួយរបស់ចិន ក្នុងតម្លៃរហូតដល់ទៅ៨៨០លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃសុក្រ ទី០២ កក្កដា។

គម្រោងក្រាលគ្រឹះក្រោមនេះគឺដើម្បីសាងសង់រោងចក្រផលិតអំពូលភ្លើងប្រភេទ LED នៅតំបន់ Blaskim ក្នុងទីក្រុងឧស្សាហកម្ម Jubail ប្រទេសអារ៉ាប៊ីសាអូឌីត។

ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត Saudi Press Agency បានធ្វើសេចក្ដីរាយការណ៍ថា រោងចក្ររបស់ក្រុមហ៊ុនចិន ដែលមានឈ្មោះថា Shengkong International Company នេះនឹងជួយបង្កើតការងារជាង៤.០០០កន្លែងបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Abdullah Al-Saadan ដែលជាប្រធានគណៈកម្មការស្វយ័តខាងលើបានលើកឡើងថា គម្រោងនេះទទួលដោយសារមានកិច្ចសហការល្អរវាងគណៈកម្មការស្វយ័ត និងក្រុមហ៊ុនជាដៃគូរួមមានក្រុមហ៊ុន Saudi Aramco ក្រុមហ៊ុន Saudi Basic Industries Corporation (SABIC) ក្រុមហ៊ុន Saudi Silk Road Company និងប្រទេសចិន។

លោកបានគូសបញ្ជាក់ថា ក្រុងឧស្សាហកម្ម Jubail និងទីក្រុងផ្សេងៗទៀតក្នុងប្រទេសនេះផលិតគីមីឥន្ធនៈ (petrochemicals) ប្រមាណ៦%នៃការផលិតសរុបទូទាំងពិភពលោក។

ក្រុមហ៊ុន SABIC និងក្រុមហ៊ុនចិន Shengkong International Company បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) ដើម្បីផ្គត់ផ្គង់វត្ថុធាតុដើមចាំបាច់នានាដល់គម្រោងនេះ ចំណែកឯក្រុមហ៊ុន Saudi Silk Road Company for Industrial Services និងក្រុមហ៊ុន CPC Company នឹងផលិតវត្ថុធាតុដើមប្លាស្ទិកសម្រាប់ប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here