រមណីយដ្ឋានអង្គរទទួលបានភ្ញៀវទេសចរអន្តរជាតិតែជាង៥៣០០នាក់ក្នុងឆមាសទី១ឆ្នាំនេះ

ដោយៈ សាវុធ

សៀមរាបៈ គ្រឹះស្ថានអង្គរបានលក់បណ្ណចូលទស្សនាតំបន់អង្គរជូនភ្ញៀវទេសចរអន្តរជាតិបានចំនួន៥,៣២៩នាក់ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ ធ្លាក់ចុះ៩៨.៦៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ នេះបើយោងតាមទិនិ្នន័យផ្លូវការ របស់គ្រឹះស្ថានអង្គរនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ

គ្រឹះស្ថានអង្គរទទួលបានចំណូល២១៩,២១៨ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនាតំបន់អង្គរ ក្នុងរយៈពេល៦ខែ ឆ្នាំនេះ ធ្លាក់ចុះ៩៨.៧៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍បានឱ្យដឹងទៀតថា សម្រាប់ថវិកាចំណូល បានពីការលក់បណ្ណចូលទស្សនាអង្គរក្នុងរយៈពេល១ខែមិថុនា ឆ្នាំ២០២១ បានលក់បណ្ណជូនភ្ញៀវចំនួន ៥៥៥នាក់ ធ្លាក់ចុះ៦៨.២៣ភាគរយ បើធៀបនឹងខែដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល ២២,០១០ដុល្លារអាមេរិក ធ្លាក់ចុះ៦៩.០៩ភាគរយ។

ក្នុងខែមិថុនានេះផងដែរ គឺថវិកាចំនួន ១,១១០ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះជីវិត និងព្យាបាលជំងឺកុមារកម្ពុជា ហើយបើសរុបថវិកាទាំង០៦ខែ គឺមានចំនួន ១០,៦៥៨ដុល្លារ សម្រាប់ឧត្ថម្ភមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here