ក្រុមហ៊ុនជប៉ុន Nippon Express ប្រចាំកម្ពុជាពង្រីកសេវាកម្មដឹកជញ្ជូនឱសថនៅកម្ពុជា

ដោយៈសុខុម

តូក្យូ: ក្រុមហ៊ុន Nippon Express (Cambodia) Co., Ltd ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនជប៉ុន Nippon Express Co., Ltd ទទួលបានវិញ្ញាបនបត្រ Good Distribution Practice (GDP) (ឧត្ដមានុវត្តន៍នៃការចែកចាយ) កាលពីថ្ងៃអាទិត្យ ទី១៤ មីនា ឆ្នាំ២០២១ នេះសម្រាប់ការផ្ដល់សេវាដឹកជញ្ជូនចែកចាយរបស់ខ្លួននៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមគេហទំព័រ prnewswire.com ចុះផ្សាយកាលពីថ្ងៃទី២៤ មិថុនា ឱ្យដឹងថា ការទទួលបានវិញ្ញាបនបត្រនេះ សរបង្ហាញឱ្យឃើញថា ក្រុមហ៊ុននេះអនុវត្តបានខ្ជា​ប់ខ្ជួន និងត្រឹមត្រូវតាមស្តង់ដារ សម្រាប់ការដឹកជញ្ជូនចែកចាយឱសថឱ្យបានត្រឹមត្រូវ។

បច្ចុប្បន្ន ប្រទេសកម្ពុជា ពឹងផ្អែកភាគច្រើនទៅលើការនាំចូលឱសថ ដែលសម្រាប់ប្រើប្រាស់នៅតាមមន្ទីរពេទ្យ និងគ្លីនិកនានានៅក្នុងស្រុក។ ដោយសារកម្ពុជា មានក្រុមហ៊ុនដឹកជញ្ជូនចំនួនតិច ដែលមានរថយន្តបំពាក់ទូទឹកកក ឬមានសមត្ថភាពផ្គត់ផ្គង់ស្តុកឱសថក្លាស្សេ ដែលគ្រប់គ្រងគុណភាពបានយ៉ាងត្រឹមត្រូវ ក្រុមហ៊ុន NE Cambodia បានបើកមជ្ឈមណ្ឌលភ័ស្តុភា (Logistics Center) នៅរាជធានីភ្នំពេញ ដែលបំពាក់ទូទឹកកក និងទូក្លាស្សេគ្រប់គ្រាន់នៅខែធ្នូ ឆ្នាំ២០១៩។

មជ្ឈមណ្ឌលសម្រាប់ស្តុកឱសថឈានមុខគេមួយ នៅក្នុងប្រទេសនេះទទួលបានការចាប់អារម្មណ៍ខ្លាំង ពីក្រុមមន្ត្រីរដ្ឋាភិបាល និងស្ថាប័នផ្សេងៗទៀត។

នៅខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន NE Cambodia បានចាប់ផ្តើមផ្តល់សេវាកម្មស្តុកទុកឧបករណ៍វេជ្ជសាស្ត្រ និងឱសថដែលសម្រាប់ប្រើប្រាស់ នៅតាមមន្ទីរពេទ្យជប៉ុន នានាក្នុងប្រទេសកម្ពុជា។ ដោយសារតម្រូវការឱសថកើនឡើង ក្រុមហ៊ុននឹងធ្វើការអភិវ​ ឌ្ឍសេវាកម្ម ដែលផ្តល់ជូនអតិថិជន នូវការដឹកជញ្ជូនមានសុវត្ថិភាពជាងមុន និងដើម្បីជួយកែលម្អប្រព័ន្ធសុខាភិបាលនៅកម្ពុជា។

ក្រុមហ៊ុន Nippon Express នឹងបន្តខិតខំពង្រឹងសេវាកម្មរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការដឹកជញ្ជូនឱសថចម្រុះ ដែលកាន់តែមានលក្ខណៈទំនើបជាងមុន និងដើម្បីផ្តល់សេវាកម្មដឹកជញ្ជូនគុណភាពខ្ពស់ ដែលភ្ជាប់ទៅនឹងបណ្តាញរបស់ខ្លួននៅទូទាំងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here