សហគមន៍ចម្ការស្ដេចទុរេនខេត្តកំពតកំពុងបង្ហាញភាពទាក់ទាញដល់ភ្ញៀវទេសចរ

ដោយៈ សាវុធ

កំពតៈ សហគមន៍ចម្ការស្ដេចទុរេនខេត្តកំពត កំពុងទាក់ទាញចិត្តភ្ញៀវទេសចរ និងអ្នកវិនិយោគឱ្យចូលទៅលេងកម្សាន្តជារៀងរាល់ថ្ងៃ ខណៈទុរេននៅខេត្តនេះកំពុងមានទីផ្សារល្អ។ នេះបើយោងតាមការចេញផ្សាយរបស់ភ្នាក់ងារសារព័ត៌មានរដ្ឋានៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។

លោកឃឹម ប៊ុនឡែនស្ថាបនិកសហគមន៍ចម្ការស្តេចទុរេននៅស្រុកឈូក ខេត្តកំពត បានឱ្យដឹងថា លោកបានបង្កើតសហគមន៍ចម្ការស្ដេចទុរេននេះ អស់រយៈពេលជាង២ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវ ការអតិថិជន ដែលស្រលាញ់ការដាំដុះទុរេន ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា បច្ចុប្បន្នមានភ្ញៀវទេសចរជាច្រើន បានចូលទៅលេងកម្សាន្ត ដើម្បីទៅទស្សនា ក៏ដូចជាការស្នាក់នៅ ថតរូបជាពិសេស មានភ្ញៀវទៅវិនិយោគលើដំណាំទុរេន និងផ្ទះលំហែកាយ។

លោកបានបន្ថែមថា សព្វថ្ងៃនេះ ប្រជា ពលរដ្ឋខ្មែរភាគច្រើន គឺចង់ហូបទុរេនដែលដាំក្នុងស្រុក ហើយក្នុងនោះ អ្នកដែលមាន កម្រិតជីវភាព ឬ មានប្រាក់ចំ ណូលទាប ពេលខ្លះក៏ចង់ហូបទុរេនដាំក្នុងស្រុកដែរ និងមាន បំណងចង់មានផ្ទះចម្ការ ឬផ្ទះលំហែកាយដែលមានដំណាំទុរេនផងដែរ ទើបលោកសម្រេចវិនិយោគសហគមន៍ស្តេចទុរេននេះឡើង។

លោកបានថ្លែងថា ប្រជាពលរដ្ឋខ្មែរ យើងភាគច្រើនមានបំណង ប្រាថ្នាចង់បានផ្ទះចម្ការ ចង់ បានផ្ទះលំហែកាយ ភាគច្រើនគាត់អត់មានពេលវេលា គាត់អត់មានជំនាញគាត់អត់មានថវិកាទាំងដុល មកធ្វើបានទេអ៊ីចឹងបានជាខ្ញុំអភិវឌ្ឍន៍ គំរោងនឹងគឺខ្ញុំជ្រើសទីតាំងដែលមានទេសភាពស្អាត វាសក្តិសមនិងកន្លែងលំហែ កាយ ហើយយើងរៀបចំឱ្យមានផែនការមេច្បាស់លាស់ ហើយយើងថែទាំឱ្យគាត់បើគាត់ចង់បានផ្ទះលំហែកាយយើងធ្វើជូនគាត់។

លោកបានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុង ប្រយ័ត្នក្នុងការជ្រើសរើសទុរេន យកទៅញាំ ដោយសារមានការក្លែងបន្លំ ដែលយកទុរេននាំចូល ថាជាទុរេនរបស់ខ្មែរយើង។ ចំពោះប្រជាពល រដ្ឋ ដែលមានបំណងចង់វិនិ យោគលើចម្ការទុរេន ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់ ពីម្ចាស់ដែលជាអ្នកអភិវឌ្ឍន៏ ទាំងជំនាញ ផ្ទៃដី និងគម្រោងនៃការអភិវឌ្ឍ។ សូមបញ្ជាក់ថា សហគមន៍ ចម្ការស្តេចទុរេននេះ បានបង្កើតតាំងពីឆ្នាំ២០១៨ លើផ្ទៃដី៣០ហិកតា មានសមា ជិក ៧០គ្រួសារ និងមានដំ ណាំទុរេនជាង៥០០០ដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here