Bitcoinមានស្ថេរភាពឡើងវិញបន្តិចនៅអាស៊ីបន្ទាប់ចិនរឹតបន្តឹងលើការជួញដូររូបិយប័ណ្ណឌីជីថលនានា

ដោយៈ គៀតឈូ

ហុងកុងៈ រូបិយប័ណ្ណឌីជីថល Bitcoin បានកើនឡើងវិញបន្តិចនៅថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីធ្លាក់ចុះរយៈពេលពីរសប្តាហ៍ បន្ទាប់ពីធនាគារកណ្តាលចិនបានបញ្ជាក់ជាថ្មីនូវបទប្បញ្ញត្តិក្នុងរឹតត្បិតលើរូបិយប័ណ្ណឌីជីថលជាច្រើន (cryptocurrencies) និងរឹតត្បិតបណ្តាញជួញដូរសម្រាប់ប្រជាជនចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។

រូបិយប័ណ្ណឌីជីថលធំបំផុតនៅលើពិភពលោក (Bitcoin) បានកើនឡើងវិញ៤.៥៨% ដល់៣៣.០០០ដុល្លារ បន្ទាប់ពីបានធ្លាក់ចុះជាង១០% កាលពីថ្ងៃចន្ទ។ Ether ដែលជារូបិយប័ណ្ណឌីជីថលធំបំផុតទី២ បានកើនឡើង៥.០៥% ស្មើនឹង១,៩៨៣ដុល្លារ បន្ទាប់ពីបានធ្លាក់ចុះរយៈពេល៥សប្តាហ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការលក់ចេញរូបិយប័ណ្ណឌីជីថល កាលពីថ្ងៃចន្ទ កើនឡើង ដោយសេចក្តីប្រកាសមួយរបស់ធនាគារកណ្តាលចិន ដែលឱ្យដឹងថា ខ្លួនបានបញ្ជាឱ្យធនាគារធំៗ និងក្រុមហ៊ុនទូទាត់របស់ប្រទេសចិន រឹតបន្តឹងឱ្យកាន់ខ្លាំងលើការជួញដូររូបិយប័ណ្ណឌីជីថល។

លោក Bobby Lee ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Ballet ដែលជាកម្មវិធីកាបូបលុយឌីជីថល និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន BTC China ដែលជាកន្លែងប្តូរ Bitcoin ជាមួយរូបិយប័ណ្ណ លើកដំបូងរបស់ចិន បានឱ្យដឹងថា “វាអាចនិយាយថា ប្រតិបត្តិការដកប្រាក់មិនប្រើប្រាសបញ្ជរ (OTC) ឥឡូវនេះមិនស្របច្បាប់ទេ … យើងមិនត្រូវបានអនុញ្ញាតដោយធនាគារ ដើម្បីផ្ទេរប្រាក់សម្រាប់ការទិញ និងលក់ cryptocurrency ទេ”។

ការផ្លាស់ប្តូររូបិយប័ណ្ណឌីជីថលត្រូវបានដកចេញពីប្រទេសចិ ដោយការផ្លាស់ប្តូរវិធានច្បាប់ឆ្នាំ២០១៧ ប៉ុន្តែតាមរយៈវេទិកា (OTC) ដែលមានមូលដ្ឋាននៅក្រៅប្រទេសបង្កើតឡើង ដើម្បីដើរតួជាឈ្មួញកណ្តាលទទួលការទូទាត់ពីប្រជាជនដែលមានមូលដ្ឋាននៅប្រទេសចិន និងទិញរូបិយប័ណ្ណឌីជីថល ជំនួសពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here