នាយកក្រុមហ៊ុនAirAsia: ឧស្សាហកម្មអាកាសចរណ៍អាចវិលមករកភាពប្រក្រតីវិញនៅដើមឆ្នាំក្រោយ

ដោយៈ សុខុម

គូឡាឡាំពួ: អ្នកទាំងអស់គ្នាប្រាកដជាទន្ទឹងរង់ចាំយ៉ាងអន្ទះសា និងបន់ឱ្យតែវិបត្តិកូវីដ-១៩ បញ្ចប់ទៅឆាប់ៗ នឹងបានធ្វើដំណើរឆ្លងប្រទេសងាយស្រួលដូចមុនពេលផ្ទុះវិបត្តិនេះ ជាពិសេសការធ្វើដំណើរតាមផ្លូវអាកាស។

ដូចនេះយើងអាចចាត់ទុកថាវាជាដំណឹងដ៏ល្អ នៅពេលដែលនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia Group បានបង្ហាញសុទិដ្ឋិនិយមថា ឧស្សាហកម្មអាកាសចរណ៍អាចវិលមករកភាពប្រក្រតីវិញនៅដើមឆ្នាំ២០២២ នៅពេលព្រំដែនអន្តរជាតិបើកដំណើរការជាបណ្តើរៗ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Bernama ចុះផ្សាយកាលចុងសប្តាហ៍កន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ធំបុះផុតរបស់ម៉ាឡេស៊ី ខាងលើនេះក៏បានអំពាវនាវឱ្យរដ្ឋាភិបាលដាក់ចេញគោលនយោបាយល្អប្រសើរជាងមុនផងដែរ ដើម្បីបញ្ចៀសការអាក់ខានណាមួយដែលអាចកើតមាន នៅពេលធ្វើដំណើរបន្តឡើងវិញ។

លោកបានបន្ថែមទៀតថា ទន្ទឹមនេះរដ្ឋាភិបាលក៏គួរចេញសេចក្ដីសម្រេចជាក់លាក់ដែរថា តើត្រូវការលក្ខខណ្ឌអ្វីខ្លះសម្រាប់ការបើកព្រំដែនឡើងវិញ ដោយក្នុងនោះរួមមានទាំងឯកសារចាំបាច់នានាសម្រាប់ការធ្វើដំណើរផងដែរ។

តាមរយៈកិច្ចសន្ទនាតាមបណ្ដាញអ៊ីនធឺណិត លោកបានគូសបញ្ជាក់ថា “ខ្ញុំគិតថា បញ្ហានោះនឹងត្រូវបានដោះស្រាយនៅត្រឹមខែកញ្ញា ឬខែតុលា នៅពេលយើងអនុញ្ញាតការធ្វើដំណើរឆ្លងពីរដ្ឋមួយទៅរដ្ឋមួយ និងជើងហោះហើរអន្តរជាតិមួយចំនួន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here