WoW! ប្រាសាក់ បង្កើនដើមទុនចុះបញ្ជីរហូតដល់ 300 លានដុល្លារអាមេរិក

ដោយ មករា

ភ្នំពេញ៖ ប្រា​សាក់​ ​ដែលជា​គ្រឹះស្ថាន​លំដាប់​ទី​ ​1​ ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ ​និង​ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ធ​នា​គារ​ធំៗ​ ​5​ ​នៅ​កម្ពុជា​ បានបង្កើនដើមទុនបន្ថែម 70 លាន ដុល្លាអាមេរិក លើដើមទុនស្រាប់ 230 លានដុល្លារអាមេរិក ​ដើម្បីគាំទ្រប្រតិបត្តិការ​ និងពង្រីកបន្ថែមទំនើបកម្មសេវាហិរញ្ញវត្ថុដ៏សម្បូរបែបរបស់ខ្លួនជូនដល់អតិថិជន។

ដើមទុន​ចុះបញ្ជី​ចំនួន​ ​1,200​ ​ប៊ី​លាន​រៀល​ ​សមមូល​នឹង​ ​300 ​លាន​ដុល្លារ​អាម​រិក​នេះ​ បាន​មក​ពី​ការចូលរួម​មូលនិធិ​វិនិយោគ​របស់​ភាគ​ទុ​និក​ចំនួន​ ​4​ ​រួមមាន៖ ធនាគារ​ KB Kookmin Bank នៅប្រទេសកូរ៉េខាងត្បូង ធនាគារ​ ​Bank​ ​of​ ​East​ ​Asia​ ​(​BEA​)​ នៅទីក្រុងហុងកុង ​ក្រុមហ៊ុន​ ​Lanka​ ​Orix​ ​Leasing​ ​Company​ ​នៅប្រទេសស្រីលង្កា និង​ក្រុមហ៊ុន​បុគ្គលិក​ប្រា​សាក់​ ​(​PSCo​) ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាននាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ប្រា​សាក់​ ម.ក ​បាន​មានប្រសាសន៍​ថា​ ​«​ប្រាសាក់ ពិតជាមានសេចក្ដីរីករាយជាខ្លាំងបន្ទាប់ពីទទួលបានការអនុញ្ញាតជាផ្លូវការពី ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម អំពីការបង្កើនដើមទុនចុះបញ្ជីបន្ថែមទៀតនេះ។ ការបង្កើនដើមទុននេះ គឺជាការចាំបាច់ក្នុង​កសាង​ទំនុក​ចិត្តបន្ថែម​ពីសាធារណជន និងដោយសារតែអាជីវកម្មរបស់ប្រាសាក់មានការរីកចម្រើនលូតលាស់យ៉ាងខ្លាំង តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដែលឆ្លើយតបនឹងតម្រូវ​ការរបស់អតិថិជន ព្រមទាំងមានភាពទន់ភ្លន់នៃផលិតផលនិងសេវាដែលបានផ្តល់ជូនអតិថិជន និងសេវាហិរញ្ញវត្ថុឌីជីថល»។

លោក​ ​ សូ​នី បន្ថែមថា នេះក៏សបញ្ជាក់ឱ្យឃើញថា ស្ថាប័នយើងមានជំហររឹងមាំ ដើម្បីរក្សានិរន្តរភាពនៃអត្រាកំណើនដ៏ខ្លាំងក្លាពីអតិថិជន ​វិនិយោគិន​ ​និង​សាធារណជន​​ បន្ទាប់ពី​ប្រា​សាក់​បានសម្រេច​សមិទ្ធផល​ល្អ​ប្រសើរ​នា​ពេល​កន្លងមក​ដោយផ្អែកលើ​មូលដ្ឋាន​សំ​ខាន់​ៗរួមមាន​៖

ភាពល្អ​ប្រសើរ​ផ្នែក​អាជីវកម្ម៖ ទ្រព្យសកម្មសរុបនៅដំណាច់ត្រីមាសទី 1 ឆ្នាំ 2021 មានចំនួន 3.74 ប៊ីលានដុល្លារអាមេរិក សម្ពៀតឥណទានសរុបមានចំនួន 3.22 ប៊ីលានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំសរុបបានកើនឡើងដល់ 2.15 ប៊ីលានដុល្លារអាមេរិក។

ការបម្រើ​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ៖ ការផ្តល់សេវាជូនអតិថិជនដោយបុគ្គលិកជិត 10,000 នាក់ ដែលបានបំពាក់នូវជំនាញវិជ្ជាជីវៈ ទីតាំងសាខាចំនួន 182 ការិយាល័យ និងបណ្តាញម៉ាស៊ីនអេធីអឹមទូទាំងប្រទេស ព្រមទាំងសេវាឌីជីថល – ប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) និងប្រាសាក់អ៊ីនធឺណិតប៊ែងឃីង (PRASAC Internet Banking) ។

ដំណោះស្រាយសេវាហិញ្ញវត្ថុដែលផ្តល់នូវភាពរីកចម្រើន រួមមាន សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ទូទាត់វិក្កយបត្រសំរាមនិងសំណល់រឹង បង់ថ្លៃសិក្សា បញ្ចូលកាតទូរស័ព្ទគ្រប់ប្រព័ន្ធ ផ្ទេរប្រាក់ឆ្លងធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលសមាជិកប្រព័ន្ធបាគង (Bakong) និងប្រព័ន្ធរីធែលផេ (Retail Pay) ផ្ទេរប្រាក់ឬដកប្រាក់តាមលេខសម្ងាត់ ប្តូរប្រាក់ ខេមបូឌានស៊ែរស្វ៊ីច (CSS) ឬ សេវាដកប្រាក់តាមម៉ាស៊ីនអេធីអឹមរបស់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលសមាជិក CSS សេវាទូទាត់រហ័ស សេវាបើកប្រាក់បៀវត្ស អេធីអឹម ម៉ាស៊ីនដាក់ប្រាក់ ប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) ប្រាសាក់អ៊ីនធឺណិតប៊ែងឃីង (Internet Banking) ម៉ាស៊ីនឆូតកាត សេវាបញ្ជាក់សមតុល្យគណនី សេវាបញ្ជាការទូទាត់អចិន្ត្រៃយ៍ និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត។

លោកបន្ថែមថា «យើងខ្ញុំសង្ឃឹម​ថា​ អតិថិជន​​នឹង​មាន​ភាព​កក់ក្តៅ​ និង​មាន​ទំនុក​ចិត្ត​​កាន់​តែ​ច្រើន​បន្ថែម​ទៀតមកលើប្រាសាក់។ ស្ថានភាពដ៏រឹងមាំផ្នែកសន្ទនីយភាពនិងមូលធន គឺធានាបានថា ប្រាសាក់ នឹងឆ្លងកាត់ដោយជោគជ័យលើបញ្ហាទាំងឡាយដែលកើតពីការផ្លាស់ប្ដូរក្នុងបរិយាកាសប្រតិបត្តិការ ដូចជាស្ថានភាពជំងឺកូវីដ​ដែលកំពុងបន្តកើតមាននេះជាដើម»៕

LEAVE A REPLY

Please enter your comment!
Please enter your name here