ក្រសួងទេសចរណ៍នឹងបញ្ឈប់ការចេញអាជ្ញាបណ្ណដល់អាជីវកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោកនិងផ្លូវទឹកចាប់ពីដើមខែក្រោយ

ដោយៈ សាវុធ

ភ្នំពេញៈ ក្រសួងទេសចរណ៍ប្រកាសថានឹងបញ្ឈប់ការចេញអាជ្ញាបណ្ណទេសចរណ៍ដល់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាម ផ្លូវគោក និងផ្លូវទឹកដើមខែក្រោយ។ នេះបើយោងតាមការសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

សេចក្តីជួនដំណឹងបានឱ្យដឹងថា ក្រសួងទេសចរណ៍នឹងបញ្ឈប់ការចេញអាជ្ញាបណ្ណទេសចរណ៍ដល់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាម ផ្លូវគោក និងផ្លូវទឹកចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ តទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អាជ្ញាបណ្ណទេសចរណ៍សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក និងផ្លូវទឹកចេញដោយក្រសួង ទេសចរណ៍កន្លងមក ដែលនៅមានសុពលភាពអាចបន្តអនុវត្តរហូតដល់អស់សុពលភាព។

លោក-លោកស្រីជាម្ចាស់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក និងផ្លូវទឹកដែលមានលិខិតអនុញ្ញាត ឱ្យធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរផ្ដល់ដោយក្រសួងសាធារណការនិងដឹកជញ្ជូន គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រកបអាជីវកម្មដឹកជញ្ជូនទេសចរណ៍ ដោយពុំបាច់តម្រូវឱ្យស្នើសុំអាជ្ញាបណ្ណ ទេសចរណ៍ពីក្រសួងទេសចរណ៍ថែមទៀតទ។

ដោយឡែក ម្ចាស់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក និងផ្លូវទឹកនៅតែអាចស្នើសុំចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងគុណភាពសវាកម្ម ឬដាក់ពាក្យចូលរួមការប្រឡងប្រណាំងផ្សេងៗកម្រិត ថ្នាក់ជាតិ ឬថ្នាក់តំបន់តាមរយៈក្រសួងទេសចរណ៍បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here