ក្រសួងទេសចរណ៍លើកទឹកចិត្តយុវជនវ័យក្មេងចូលរូមប្រជែងក្នុងកម្មវិធីសហគ្រិនវ័យក្មេងក្នុងវិស័យទេសចរណ៍

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ក្រសួង​ទេសចរណ៍​បានប្រកាស​លើក​ទឹកចិត្ត ​ឱ្យ​យុវជន​វ័យក្មេង​ក្នុង​វិស័យ​ទេសចរណ៍ ​ចូលរួម​ដាក់ពាក្យ​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ «​សហគ្រិន​វ័យក្មេង​ក្នុង​វិស័យ​ទេសចរណ៍​ជនបទ» (UNWTO Rural Tourism Startup Competition)។

កម្មវិធីនេះគាំទ្រដោយអង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ដែល​កម្មវិធី​នេះ​ នឹង​អាចជួយ​ឱ្យ​អ្នកចូលរួម​ទទួល​បាន​នូវ​ជំនួយ​បច្ចេកទេស ​សម្រាប់​ពង្រឹង​អាជីវកម្ម និង​ការធ្វើ​បទបង្ហាញ​ពី​ទម្រង់​អាជីវកម្ម​របស់ខ្លួន ​នៅក្នុង​មហាសន្និបាទ​អង្គការ​ទេសចរណ៍​ពិភពលោក​នៅ​ខែតុលា​ខាងមុខ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមលិខិត​ជូនដំណឹង​ផ្សព្វផ្សាយ ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ក្រសួង​ទេស​ចរណ៍​នា​ថ្ងៃទី​ ១៧ ខែមិថុនាបានឱ្យដឹងថា ក្រោម​កិច្ចសហការ និង​ការគាំទ្រ​ពី​អង្គការ​ទេសចរណ៍​ពិភពលោក ក្រសួង​ទេសចរណ៍​សូម​ជូនដំណឹង និង​លើកទឹកចិត្ត​ដល់​យុវជន​ដែលជា​សហគ្រិន​វ័យក្មេង ​ក្នុង​វិស័យ​ទេសចរណ៍ ឬ​មាន​គម្រោង​បង្កើត​មុខរបរ​ដែល​អាចជួយ​ដល់​សហគមន៍​ជនបទ ​ងើប​ចេញពី​វិបត្តិ​កូវីដ​១៩ ទាំងអស់​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ “​សហគ្រិន​វ័យក្មេង​ក្នុង​វិស័យ​ទេសចរណ៍​ជនបទ” ​របស់​អង្គការ​ទេសចរ​ណ៍​ពិភពលោក​។

សេចក្តី​ជូនដំណឹងដដែល​បាន​បញ្ជាក់ថា​ កម្មវិធី​ប្រកួតប្រជែង​នេះ​ មាន​គោលដៅ​ជ្រើសរើស​សហគ្រិន​វ័យក្មេង​ឆ្នើម ​ពី​ប្រទេស​សមាជិក​អង្គការ​ទេសចរណ៍​ពិភពលោក ដើម្បី​ជំរុញ​ការបង្កើត​អាជីវកម្ម​ទេសចរណ៍ ជាពិសេស​នៅតាម​តំបន់​គោលដៅ​ទេសចរណ៍​ជនបទ​ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ​ឆ្ពោះ​ទៅ​កាន់​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព បរិយាបន្ន និង​ភាពធន់​កាន់តែ​ប្រសើរ ជាពិសេស​ចូលរួម​ដោះស្រាយ​ផលប៉ះពាល់​នៃ​វិបត្តិ​កូវីដ​ ១៩ ​ក្នុង​វិស័យ​ទេសចរណ៍៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here