ធនាគារកណ្តាលកូរ៉េនិងអាមេរិកបានចុះព្រមព្រៀងប្តូររូបិយប័ណ្ណតម្លៃ៦០ពាន់លានដុល្លារដើម្បីរក្សាស្ថេរភាពរូបិយប័ណ្ណក្នុងស្រុក

ដោយៈ គៀតឈូ

ភ្នំពេញៈ ធនាគារកូរ៉េបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចុះព្រមព្រៀងប្តូររូបិយប័ណ្ណចំនួន៦០ពាន់លានដុល្លាររបស់ខ្លួនក្នុងរយៈពេល៣ខែទៀត រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ០២១ ដើម្បីជួយបន្ធូរបន្ថយភាពមិនច្បាស់លាស់ នៃទីផ្សារដែលបណ្តាលមកពីជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Korea Times នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

ធនាគារកណ្តាលកូរ៉េ និងធនាគារកណ្តាលអាមេរិកបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីពង្រីកកិច្ចដោះដូររូបិយប័ណ្ណភាគី ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា បន្ទាប់ពីពន្យារពេលចំនួនពីរដងចាប់តាំងពីវាបានចូលជាធរមាននៅខែមីនា ឆ្នាំ២០២០ ដើម្បីបន្ធូរបន្ថយបញ្ហាហិរញ្ញវត្ថុ ដែលបណ្តាលមកពីជំងឺកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្តាលបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការពន្យាពេលនៃការដោះដូររូបិយប័ណ្ណទ្វេភាគីត្រូវបានរំពឹងថានឹងជួយឱ្យមានស្ថេរភាពរូបិយប័ណ្ណក្នុងស្រុក និងទីផ្សារហិរញ្ញវត្ថុ”។

ធនាគារកណ្តាលរបស់កូរ៉េបានឱ្យដឹងទៀតថា នៅពេលចាំបាច់ ខ្លួននឹងផ្តល់ប្រាក់កម្ចីជាប្រាក់ដុល្លារដល់ធនាគារក្នុងស្រុកតាមរយៈការដេញថ្លៃ ដោយការផ្លាស់ប្តូររូបិយប័ណ្ណ។

ធនាគារកណ្ដាលរបស់កូរ៉េបានផ្តល់ប្រាក់សរុបចំនួន១៩,៨៧ពាន់លានដុល្លារដល់បណ្តាធនាគារនានា ដោយប្រើការផ្លាស់ប្តូររូបិយប័ណ្ណ កាលពីចន្លោះខែមីនា និងឧសភា ឆ្នាំមុន។

ធនាគារកណ្ដាលរបស់កូរ៉េបានឱ្យដឹងថា ខ្លួនបានទូទាត់ប្រាក់ចំនួន១៩,៨៧ពាន់លានដុល្លារទៅឱ្យធនាគារកណ្តាលអាមេរិក កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំមុន។

កិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណចុងក្រោយគឺជាលើកទី២ នៃកិច្ចព្រមព្រៀងផ្លាស់ប្តូររូបិយប័ណ្ណ ដែលខ្លួនបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០០៨ នៅពេលមានវិបត្តិហិរញ្ញវត្ថុជាសកល។

បច្ចុប្បន្នប្រទេសកូរ៉េខាងត្បូងមានការរៀបចំផ្លាស់ប្តូររូបិយប័ណ្ណទ្វេភាគីជាមួយប្រទេសចំនួន៨ រួមមានអូស្រ្តាលី កាណាដា និងចិនជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here