អភិបាលខេត្តកំពង់ស្ពឺអះអាងថា ក្រុមហ៊ុនចាកចេញពីប្រទេសចំនួន២០បានមកដល់កម្ពុជាបណ្តើរៗហើយ

ដោយៈ គង់ ម៉ាលីនណា

កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនបរទេសចំនួន២០ ដែលចាកចេញពីប្រទេសមីយ៉ាន់ម៉ា បានមកដល់កម្ពុជាបណ្តើរៗហើយ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី១៦ មិថុនាកន្លងមកថា ក្នុងចំណោមក្រុមហ៊ុន២០ ដែលចាកចេញពីប្រទេសភូមា បានមកដល់កម្ពុជាចំនួន៤ក្រុមហ៊ុនហើយ ដោយក្នុងនោះក្រុមហ៊ុនចំនួន២ បានបើកដំណើរការរោងចក្រ សហគ្រា​សក្នុងខេត្ត ​និងពីរទៀតកំពុងសាងសង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ចំណែកក្រុមហ៊ុនមួយចំនួនទៀត កំពុងស្វែងរកទិញដី ដើម្បីវិនិយោ​គក្នុងខេត្តនេះ ខណៈខេត្តកំពង់ស្ពឺទាក់ទាញរោងចក្រ ឧស្សាហកម្មកាន់តែច្រើននាពេល​បច្ចុប្ប​ន្ននេះ”។ លោកបន្តថា “បច្ចុប្បន្នខេត្តចង់ឲ្យមានរោងចក្រ សហគ្រាសផ្សេងៗប្រមូលផ្តុំតែនៅតំបន់ផ្លូវ៤៤ ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៥១ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទាំងសន្តិសុខ សណ្តាប់ធ្នាប់”។

លោកវ៉ី សំណាងបានបន្តថា រហូតមកទល់ពេលនេះ ខេត្តកំពង់ស្ពឺមិនទាន់មានរោង​ចក្រ សហគ្រាសណាបានបិទទ្វារនោះទេ បើទោះមានផ្អាកមួយចំនួនដោយសារការរីករាលដាលជំងឺកូវីដ១៩ក្តី ប៉ុន្តែការផ្អាកធ្វើដោយផ្នែកប៉ុណ្ណោះ មិនបិទរោងចក្រទាំងមូលនោះទេ។

ខេត្តកំពង់ស្ពឺនាពេលបច្ចុប្បន្នប្រៀបដូចជា មូលដ្ឋានស្នូលដ៏សំខាន់មួយ ដែលបណ្តាផ្លូវជាតិសំខាន់ៗសុទ្ឋតែឆ្លងកាត់ ដូចជាផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here