សហគ្រិនស្រ្តីវ័យក្មេងទទួលបានការលើកទឹកចិត្តតាមរយៈលទ្ឋភាពទទួលបាន ឥណទានកាន់តែច្រើន

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ សហគ្រិនស្រ្តីវ័យក្មេងកម្ពុជា ទទួលបានការលើកទឹកចិត្តកាន់តែច្រើន តាមរយៈកម្មវវិធីគម្រោងសហគ្រិននារីសកម្ម (WE Act) ដែលគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក (USAID) និងអនុវត្តដោយអង្គការផេក(PACT) ធនាគារវីង និងគ្រឹះស្ថានហិរញ្ញវត្ថុ Boost Capital ។

ស្ថាប័នទាំាំងបីនេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីផ្តល់លទ្ធភាពផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដល់សហគ្រិនស្ដ្រីវ័យក្មេងនៅកម្ពុជា ដោយសារពួកគេជាក្រុមងាយរងគ្រោះ ពីការរីករាលដាលជំងឺកូវីដ ១៩។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខានេះ ធ្វើឡើងក្នុងគោលបំណង MoU នេះគឺដើម្បីផ្ដល់លទ្ធភាពកាន់តែច្រើន ដល់សហគ្រិនស្ដ្រីវ័យក្មេងដែលមានអាជីវកម្មខ្នាតមីក្រូ និងខ្នាតតូចភាគច្រើន មិនត្រូវនឹងលក្ខខណ្ឌរបស់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ដែលផ្ដល់ហិរញ្ញវត្ថុផ្លូវការ ហើយទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិជំងឺរាតត្បាតកូវីដ ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលបានអញ្ជើញជាអធិបតីក្នុងពិធីនោះបានមានប្រសាសន៍ថា សហគ្រិនស្ដ្រីកម្ពុជា គឺតួអង្គសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា។ ការធានាឱ្យពួកគេមានធនធានដែលពួកគេត្រូវការ ដើម្បីទទួលបានជោគជ័យនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាជនទាំងអស់ តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចដែលត្រូវការ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត។

ជាមួយគ្នានេះ លោកស្រី Sabine Joukes នាយិកាអង្គការផេកប្រចាំកម្ពុជា និងនាយិកាគម្រោង WE Act បានឱ្យដឹងថា ពួកគាត់មានមោទនភាពដែលស្ថាប័នដៃគូវិស័យឯកជនផ្សេងគ្នាបង្កើតឱ្យមានផលិតផលហិរញ្ញវត្ថុ ដើម្បីដោះស្រាយបញ្ហាសំខាន់ក្នុងការទទួលបានហិរញ្ញវត្ថុរបស់សហគ្រិនស្ដ្រី៕

LEAVE A REPLY

Please enter your comment!
Please enter your name here