បើកលក់ភ្លាមរថយន្តអគ្គិសនី Zeekr របស់ក្រុមហ៊ុនចិនលក់ដាច់គ្មានសល់

ដោយៈឧត្តម

ប្រទេសចិន: រថយន្តអគ្គិសនី Zeekr ជាប៊្រែនលំដាប់ខ្ពស់មួយ ដែលក្រុមហ៊ុនផលិតរថយន្តចិន Geely Automobile ទើបតែបានបញ្ចេញនៅឆ្នាំ២០២១ នេះបានលក់ដាច់អស់គ្មានសល់គួរឱ្យភ្ញាក់ផ្អើល។ នេះបើយោងតាមលោក An Conghui នាយកប្រតិបត្តិក្រុមហ៊ុននេះបានបញ្ជាក់នៅថ្ងៃពុធ ទី១៥ មិថុនា នេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets ឱ្យដឹងថា កាលពីខែមេសា ក្រុមហ៊ុន Geely Automobile ម្ចាស់ប៊្រែនរថយន្តVolvo លំដាប់ខ្ពស់ដែលមានលក់នៅទីផ្សារកម្ពុជា បានបញ្ចេញរថយន្តអគ្គិសនី Zeekr ដើម្បីក្ដោបក្ដាប់ទីផ្សារ ខណៈប្រជាជនចិន មានតម្រូវការរថយន្តអគ្គិសនី លំដាប់ខ្ពស់កាន់តែច្រើនឡើង” ដែលបានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla Inc និងក្រុមហ៊ុនផលិតរថយន្តចិន Nio Inc លក់រថយន្តរបស់ខ្លួនដាច់យ៉ាងខ្លាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក An Conghui បានអះអាងថា ក្រុមហ៊ុនមេ Zhejiang Geely Holding Group និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Geely Automobile បានបោះទុនវិនិយោគរួមគ្នាក្នុងទំហំទឹកប្រាក់ចំនួន២ពាន់លានយ័ន (៣០៦លានដុល្លារអាមេរិក) លើការផលិតរថយន្ត Zeekr។

ក្រុមនាយកប្រតិបត្តិបានលើកឡើងថា ប៊្រែន Zeekr នឹងប្រើគំរូលក់ដោយផ្ទាល់ដើម្បីគ្រប់គ្រងតម្លៃ និងស្តុក។ ប៊្រែននេះគ្រោងនឹងបើកហ្គារ៉ាស លក់រថយន្តជាង១០០កន្លែងនៅឆ្នាំនេះ។

លោកបានបន្ថែមទៀតថា បច្ចុប្បន្នក្រុមហ៊ុន Geely Automobile កំពុងផលិតរថយន្តម៉ូឌែល Zeekr 001 នៅក្រុងនីងប៉ (Ningbo) ភាគខាងកើតរបស់ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here