ធនាគារRHBដាក់បញ្ចូលសេវាកម្មគ្រប់គ្រងនិងទូទាត់សាច់ប្រាក់តាមប្រព័ន្ឋអនឡាញ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ធនាគារRHB Cambodia CCo, Ltdបានដាក់ឱ្យដំណើរការនូវសេវាកម្មអនឡាញមួយ ដែលរួមបញ្ចូលនូវមុខងារគ្រប់គ្រងសាច់ប្រាក់ និងការទូទាត់ក្នុងប្រព័ន្ធសេវាកម្មអនឡាញតែមួយ(RHB REFLEX)។

សេវាកម្មនព នឹងអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់សេវាកម្មធនាគារ តាមប្រព័ន្ធអ៊ីនធឺណិត និងតាមកម្មវិធីទូរស័ព្ទដៃបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

លោក សុខ ឡេង នាយកនៃនាយកដ្ឋានធនាគារសម្រាប់អាជីវកម្មនៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានលើកឡើងថា ការដាក់ឱ្យដំណើរការប្រព័ន្ឋនេះ ធ្វើឡើងស្របតាមគោលដៅយុទ្ធសាស្ត្រឌីជីថលរបស់ធនាគារ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការរបស់អតិថិជនអាជីវកម្មខ្នាតតូច និងមធ្យម ពាណិជ្ជកម្ម និងសាជីវកម្ម ដោយផ្តល់ជូនបទពិសោធន៍៍ នៃការប្រើប្រាស់សេវាកម្មធនាគារដ៏រលូន និងងាយស្រួលនៅក្នុងប្រព័ន្ធអនឡាញតែមួយដែលប្រកបដោយសុវត្ថិភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយRHB REFLEX អតិថិជនអាចគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុ តាមរយៈមុខងារគ្រប់គ្រងព័ត៌មាន ដោយអតិថិជនអាចចូលទៅត្រួតពិនិត្យសមតុល្យគណនី របាយការណ៍គណនីប្រវត្តិនៃប្រតិបត្តិការ និងស្ថានភាពជាក់ស្តែងនៃប្រតិបត្តិការទូទាត់។ លើសពីនេះទៅទៀត អតិថិជនក៏អាចគ្រប់គ្រងការទូទាត់សម្រាប់អាជីវកម្ម តាមរយៈការទូទាត់មួយប្រតិបត្តិការម្តង ឬការទូទាត់ជាបណ្តុំ ដែលអនុញ្ញាតឱ្យអតិថិជនធ្វើការផ្ទេរប្រាក់ទៅកាន់គណនីផ្ទាល់ខ្លួន ឬទៅកាន់តតិយជនក្នុងធនាគារ អ – អេច ប៊ី (ខេមបូឌា) ម.ក តែ ១ ឬទៅកាន់តតិយជននៅធនាគារផ្សេងតាមរយៈប្រព័ន្ធ FAST payment, ប្រព័ន្ធទូទាត់ក្នុងស្រុករបស់ធនាគារជាតិ ឬការផ្ទេរប្រាក់ឆ្លងប្រទេស និងការបើកប្រាក់បៀវត្សរ៍បុគ្គលិក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here