ធនាគារកណ្តាលប្រទេសចិនប្រកាសចាក់បញ្ចូលទុនជាង៣១ពាន់លានដុល្លារ ដល់ស្ថាប័នហិរញ្ញវត្ថុរបស់ខ្លួន

ដោយៈ គៀតឈូ

សៀងហៃៈ ធនាគារកណ្តាលចិនបានចាប់ផ្តើម ផ្តល់ប្រាក់កម្ចីរយៈពេលមធ្យម ស្របពេល ដែលរក្សាអត្រាការប្រាក់ឱ្យនៅដដែល ក្នុងរយៈពេល១៤ខែជាប់ៗគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

ធនាគារប្រជាជនចិន (PBOC) ឬធនាគារកណ្តាលចិនបានឱ្យដឹងថា ខ្លួនកំពុងរក្សាអត្រាលើប្រាក់កម្ចី និងផ្តល់ប្រាក់កម្ចីរយៈពេលមធ្យមដល់មួយឆ្នាំ (MLF) រហូត២០០ពាន់លានយ័ន (៣១,២៧ ពាន់លានដុល្លារ) ដល់ស្ថាប័នហិរញ្ញវត្ថុមួយចំនួន ដែលអត្រាការប្រាក់នៅត្រឹម២.៩៥ភាគរយ ធៀបនឹងប្រតិបត្តិការផ្តល់កម្ចីមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចាក់បញ្ចូលមូលនិធិភ្លាមៗ តាមរយៈឧបករណ៍សាច់ប្រាក់ងាយនឹងធ្វើឱ្យមានតុល្យភាពដល់ការផ្តល់ប្រាក់កម្ចីរយៈពេលមធ្យម។

ធនាគារកណ្តាលបានឱ្យដឹងថា ខ្លួនបានចាក់បញ្ចូលទឹកប្រាក់ចំនួន១០ពាន់លានយ័ន ក្នុងរយៈពេល៧ថ្ងៃទៅក្នុងប្រព័ន្ធធនាគារ ក្នុងចំណោមទឹកប្រាក់ប្រមាណ២០ពាន់លានយ័ន៕ (១ដុល្លារ = ៦.៣៩យ័ន)៕

LEAVE A REPLY

Please enter your comment!
Please enter your name here