តម្លៃប្រាក់ដុល្លារនៅទ្រឹងខណៈអ្នកជួញដូររូបិយប័ណ្ណរំពឹងថានឹងកើនឡើងវិញ នាពេលខាងមុខ

ដោយៈ គៀតឈូ

តូក្យូៈ ប្រាក់ដុល្លារអាមេរិកនៅទ្រឹង ធៀបនឹងរូបិយប័ណ្ណសំខាន់ៗនៅថ្ងៃចន្ទនេះ បន្ទាប់ពីកើនឡើងអស់រយៈពេលជាងមួយខែ ខណៈអ្នកជួញដូររូបិយប័ណ្ណទិញរូបិយប័ណ្ណដុល្លារ ដោយសង្ឃឹមថានឹងកើនឡើងវិញ បន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិកក្នុងសប្តាហ៍នេះ។

ប្រាក់ដុល្លារមានការប្រែប្រួលតិចតូច ដោយត្រូវបានជូញដូរក្នុងតម្លៃជាង១,២១ដុល្លារអាមេរិក ធៀបនឹងប្រាក់១អ៊ឺរ៉ូនៅអាស៊ី បន្ទាប់ពីរក្សាបានតម្លៃជាង១,២០ដុល្លារជិតមួយខែ ធៀបនឹងប្រាក់អឺរ៉ូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាក់យ៉េន ត្រូវបានជួញដូរក្នុងមានតម្លៃប្រមាណ១០៩,៧១ ធៀបនឹងប្រាក់១ដុល្លារ ធ្លាក់ចុះខ្សោយពី១០៩,៨៤យេន ក្នុង១ដុល្លារ កាលពីថ្ងៃសុក្រជា ទី៤ ខែមិថុនា ឆ្នាំ២០២១។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានការប្រែប្រួល នៅពេលដែលអ្នកជួញដូររូបិយប័ណ្ណបានថ្លឹងថ្លែងលើសម្ពាធអតិផរណា នៅពេលសេដ្ឋកិច្ចចាប់ផ្តើមឡើងវិញ បន្ទាប់ពីវិបត្តិរាត ត្បាត អាចនឹងបង្ខំឱ្យគណៈកម្មាធិការទីផ្សារទីផ្សារសហព័ន្ធ (FOMC) ឈានទៅរកការកាត់បន្ថយសកម្មភាពជំរុញសេដ្ឋកិច្ច។

លោក Jason Wong អ្នកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនNAB បានថ្លែងថា “ប្រាក់ដុល្លា របង្ហាញការប្រែប្រួលមួយចំនួន ទៅរកបច្ចុប្បន្នភាពនៃគោលនយោបាយរបស់ FOMC”។

ក្នុងចំណោមរូបិយប័ណ្ណផ្សេងៗទៀត ប្រាក់ដុល្លារនូវែលហ្សេឡង់បានធ្លាក់ចុះ កាល​ពីសប្តាហ៍មុន ក្នុងការដោះដូរក្នុងតម្លៃ០,៧១៣ដុល្លារ បន្ទាប់ពីការជួញដូរក្នុងតម្លៃ០,៧១ដុល្លារអាមេរិកកាលពីខែ

LEAVE A REPLY

Please enter your comment!
Please enter your name here