ធនាគារដ៏ធំរបស់អាមេរិកព្យាករថាតម្លៃប្រេងសកលនឹងកើនឡើងដល់៨០ដុល្លារ ក្នុងមួយបារ៉ែល

ដោយៈ គៀតឈូ

ភ្នំពេញៈ ធនាគារវិនិយោគសហរដ្ឋអាមេរិក Goldman Sachs រំពឹងថា តម្លៃប្រេងឆៅប្រភេទ Brent នឹងឡើងដល់៨០ដុល្លារក្នុងមួយបារ៉ែលនារដូវក្តៅនេះ ដោយព្យាករថាការងើបឡើងវិញ នៃទីផ្សារប្រេងនាពេលថ្មីៗនេះនឹងបន្តទៅមុខ ខណៈការចែកចាយវ៉ាក់សាំង កំពុងជំរុញសកម្មភាពសេដ្ឋកិច្ចសកល និងតម្រូវការវត្ថុធាត់ដើម។

តម្លៃប្រេងប្រភេទ Brent បានឡើងដល់៧២,៩៣ដុល្លារក្នុងមួយបារ៉ែល នៅសប្តាហ៍នេះ ដែលជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង២ឆ្នាំងកន្លងមក ដោយសារការរំពឹងនៃតម្រូវការកាន់តែខ្លាំង។

ប្រេងឆៅប្រភេទBrent ត្រូវបានជួញដូរ ក្នុងតម្លៃ៧២,២១ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃសុក្រ ខណៈប្រេងឆៅនៅភាគខាងលិចរដ្ឋតិច (WTI) មានតម្លៃប្រហែល៧០ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារនេះបានឱ្យដឹងកាលពីម្សិលមិញថា “ការកើនឡើងនូវអត្រាចាក់វ៉ាក់សាំងកំពុងនាំទៅរកការបង្កើតភាពសាំ ឬលទ្ធភាពខ្ពស់នៅសហរដ្ឋអាមេរិក និងអឺរ៉ុប ខណៈតម្រូវការប្រេងសកល បានឈានដល់៩៦,៥លានបារ៉ែលក្នុងមួយថ្ងៃ បានកើនឡើង១,៥លានបារ៉ែលក្នុងមួយថ្ងៃ កាលពីខែមុន”។

ក្រុមហ៊ុន Goldman ដែលជំនាញផ្នែកទំនិញវត្ថុធាត់ដើមបានឱ្យដឹងថា ការងើបឡើងវិញនៃតម្រូវការប្រេងនឹងនៅតែបន្ត ហើយតម្រូវការប្រេងសកលនឹងឈានដល់៩៩បារ៉ែលថ្ងៃក្នុងខែសីហា។

ធនាគារវិនិយោគនេះក៏បាននិយាយផងដែរថា ការវឌ្ឍនយឺតយ៉ាវក្នុងការចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក៏អាចបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេង និងតម្លៃផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here