វិស័យយានយន្តចូលរួមចំណែក៤៣,៥%នៃពន្ធគយសរុបនៅដើមឆ្នាំនេះ

ដោយៈ សាវុធ

ភ្នំពេញៈ ចំណូលពន្ធគយពីវិស័យយានយន្ត បានចូលរួមចំណែក៤៣,៥% លើពន្ធគយសរុបសម្រាប់ត្រីមាសទី១ ឆ្នាំ ២០២១។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីថ្មីៗនេះ។

របាយការណ៍បានឱ្យដឹងថា ចំណូលពន្ធប្រមូលបានប្រចាំត្រីមាសទី១ ឆ្នាំ ២០២១ នេះ មានចំនួន ២,៤៨៩.៨ ប៊ីលានរៀល (ស្មើនឹង ៦១៤.៨ លានដុល្លារអាមេរិក) ថយចុះប្រមាណ ១៥.២% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។
លទ្ធផលប្រមូលចំណូលក្នុងត្រីមាសទី១ ឆ្នាំ ២០២១ នេះគឺសម្រេចបាន២៦% នៃផែនការប្រចាំឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន១,០៨៣ ប៊ីលានរៀល គ្របដណ្តប់៤៣.៥% នៃចំណូលសរុប ទំនិញចម្រុះមានចំនួន៦៨២.៣ ប៊ីលានរៀល ត្រូវជា ២៧.៤%នៃចំណូលសរុប ផលិតផលតេលសិលាមានចំនួន ៥៦៨.៣ ប៊ីលានរៀល ស្មើនឹង ២២.៨% នៃចំណូលសរុប និងសម្ភារសំណង់ និងកម្រៃផ្សេងៗ មានចំនួន ១៥៥.៩ ប៊ីលានរៀល ស្មើនឹង ៦.៣%នៃចំណូលសរុប។

ទីផ្សាររថយន្តមួយទឹកឬជជុះនៅកម្ពុជា នឹងឡើងថ្លៃជាបន្តបន្ទាប់ ខណៈពន្ធនាំចូល ត្រូវបានរាជរដ្ឋាភិបាលសម្រេចដំឡើងថ្លៃ តែសម្រាប់ប្រភេទរថយន្តមួយចំនួនទៀត តម្លៃពន្ធក៏មានការថយបន្តិចដែរ។

យោងតាមតារាងតម្លៃពន្ធនាំចូលរថយន្តមួយទឹក មកកាន់ទីផ្សារកម្ពុជាក្នុងឆ្នាំ ២០២១នេះបានបង្ហាញថា រថយន្តខ្លះ បានឡើងថ្លៃពន្ធរហូតដល់២ម៉ឺនដុល្លារ និងខ្លះទៀតត្រឹម១ពាន់ ឬ២ពាន់ដុល្លារ យោងទៅតាមឆ្នាំផលិតនិងកំលាំងម៉ាស៊ីន៕

LEAVE A REPLY

Please enter your comment!
Please enter your name here