Wow! ​អតិថិជន​ប្រា​សាក់​​នៅ​​ខេត្តតាកែវ​​អាច​​ទូទាត់​​វិក្កយបត្រ​​ភ្លើង​​ដោយ​មិន​អស់​កម្រៃ​សេវា

ដោយសហការី

ខេត្តតាកែវ៖ កាន់តែងាយស្រួលសម្រាប់អ្នក​ខេត្ត​តាកែវ! ឥឡូវនេះ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា ​ផ្ដល់ជូន​សេវាទូទាត់​ថ្លៃ​ប្រើ​ប្រាស់​អគ្គិសនី​នៅ​ខេត្តតាកែវ ពិសេសអតិថិជន​ប្រាសាក់​ដែលរស់​នៅ​ទី​រួម​ខេត្ត​នេះ អាច​ធ្វើ​ការទូទាត់វិក្កយបត្រ​ភ្លើង តាម​រយៈ​កម្មវិធី ប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) ​បានគ្រប់ទី​កន្លែង ​គ្រប់​ពេល​វេលា និងមិនអស់កម្រៃសេវា។

លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់ ម.ក ​បាន​មានប្រសាសន៍ថា​ ​«​ប្រាសាក់ មាន​មោទកភាព​ដែល​ទទួល​បាន​ការ​ផ្តល់​ទំនុក​ចិត្ត និង​ជ្រើសរើស​ធ្វើ​ជា​ដៃគូ​របស់​អគ្គិសនី​កម្ពុជា ក្នុង​ការ​បម្រើ​សេវា​ទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីតាកែវ ​តាមរយៈ ប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) អ៊ីនធឺណិតប៊ែងឃីង (PRASAC Internet Banking) និងនៅសាខាប្រាសាក់»។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ សាយ​ សូ​នី​ បានបន្តថា «​យើងប្តេជ្ញាចិត្ត ដើម្បី​ផ្ដល់​ជូន​នូវ​ភាព​ងាយ​ស្រួល​សម្រាប់​អតិថិជនដោយមិនចាំបាច់ចំណាយពេលក្នុងការធ្វើដំណើរទៅទូទាត់វិក្កយបត្រ មិនបារម្ភពីការឆ្លងជំងឺកូវីដ-19 មានពេលវេលាច្រើនក្នុងការប្រកបអាជីវកម្ម ដោយគ្រាន់តែជ្រើសយកការទូទាត់​វិក្កយបត្រ​​អគ្គិសនីដោយមិនគិតកម្រៃសេវាតាមរយៈ ប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) ដែលមាននៅក្នុងទូរស័ព្ទដៃ បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង»។

ក្រៅពីសេវាទូទាត់វិក្កយបត្រអគ្គិសនីខេត្តតាកែវ ប្រាសាក់ក៏បានផ្ដល់សេវានេះសម្រាប់អតិថិជនដែលរស់នៅក្នុងតំបន់ប្រតិបត្តិរបស់អគ្គិសនីកម្ពុជាស្ថិតនៅបណ្តាទីតាំងខាងក្រោមនេះផងដែរ មានដូចជា 1. រាជធានីភ្នំពេញ 2. ខេត្តកណ្តាល 3. ខេត្តកំពត 4. ស្រុកកំពង់ត្រាច 5. ខេត្តក្រចេះ 6. ស្រុកស្នួល 7. ខេត្តរតនគិរី 8. ស្រុកវើនសៃ 9. ស្រុកលំផាត់ 10. ស្រុកតាវែង 11. ក្រុងសែនមនោរម្យ 12. ខេត្តបន្ទាយមានជ័យ 13. ខេត្តកំពង់ចាម 14. ខេត្តកំពង់ស្ពឺ 15. ខេត្តសៀមរាប 16. ស្រុកបន្ទាយស្រី 17. ខេត្តស្ទឹងត្រែង 18. ខេត្តព្រៃវែង 19. ខេត្តត្បូងឃ្មុំ 20. ក្រុងព្រះសីហនុ 21. ខេត្តបាត់ដំបង 22. ខេត្តមណ្ឌលគិរី 23. ស្រុកកែវសីមា 24. ស្រុកពេជ្រាដា 25. ស្រុកកោះញែក 26. ខេត្តស្វាយរៀង 27. ក្រុងបាវិត 28. ជីភូ 29. ស្រុកកំពង់រោទ៍។

សូមបើកគណនីសន្សំនៅប្រាសាក់នៅថ្ងៃនេះ ដើម្បីទទួលបានចំណូលពីការប្រាក់ និងងាយស្រួលចាត់ចែងសាច់ប្រាក់ដោយខ្លួនឯង៕

LEAVE A REPLY

Please enter your comment!
Please enter your name here