អ្នកជំនាញ​និយាយ​ខុសគ្នា​ពី​ស្ថានភាព​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅ​ដើមឆ្នាំ២០២១

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុម​អ្នកជំនាញ​បាន​ព្យាករណ៍​ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នឹង​មានការ​ស្ទុះ​ងើបឡើង​វិញ នៅ​ដើម​ត្រីមាស១ ឆ្នាំ២០២០ ខណៈ​វិបត្តិ​វិស័យ​សុខាភិបាល​សកល ដែល​បង្កដោយ​ជំងឺ COVID-19 បានធ្វើឱ្យ​ពិភពលោក​ទាំងមូល​ធ្លាក់ចូល ក្នុង​វិបត្តិ​សេដ្ឋកិច្ច​សកល ហើយ​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ទើ​តែ​គ្រប់​វិស័យ។

អគ្គនាយិកា​ក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធី​តា​បាន​ប្រាប់​គេ​ទំព័រ cambodiafinancialtimes.com នៅ​ថ្ង​ទី៣ ខែសីហា ឆ្នាំ២០២០នេះ​ថា តិច​ឬ​ច្រើន វិស័យ​អចលនទ្រព្យ​ទាំងមូល​នៅ​កម្ពុជា រង​ផលប៉ះពាល់​ពី​ជំងឺ​រាតត្បាត COVID-19 ដែលជា​វិបត្តិ​វិស័យ​សុខភាព​សាកល​នាពេល​បច្ចុប្បន្ន តែ​វិស័យនេះ​នឹងមាន​កំណើន​ឡើងវិញ​នៅ​ត្រីមាស១ ឬ​ត្រីមាស​ទី២ ឆ្នាំ២០២១ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី​បាន​បន្តថា “វិស័យ​អចលនទ្រព្យ​នៅតែ​ជា​បញ្ហា​នៅឡើយ វា​អាស្រ័យទៅលើ​ប្រទេសជិតខាង ព្រោះ​បច្ចុប្បន្ន​មានការ​ដាក់​កម្រិត​លើ ជើងហោះហើរ​នៅ​ខែកញ្ញា​ខាងមុខ” ។ លោកស្រី​បន្តថា “សព្វថ្ងៃ​យើង​មាន​ជើងហោះហើរ​ជាមួយ​ចិន និង​កូរ៉េ។ វា​អាស្រ័យ​លំហូរ​វិនិយោគ​ក្រៅប្រទេស​ដែរ ព្រោះ​យើង​មិនអាច​អាស្រ័យ​លើ​វិនិយោគ​ក្នុងស្រុក​ទាំងស្រុង​បាន​នោះទេ” ។

លោកស្រី​បានឱ្យដឹង​ទៀតថា បើ​យើង​ចង់​ឱ្យោ​មាន​កំណើនសេដ្ឋកិច្ច និង​កំណើន​ផលិតផល​សរុប​ក្នុងស្រុក​សរុប វា​ត្រូវមាន​កត្តារួម​ផ្សំ​ពី​ការវិនិយោគ​ពី​ខាងក្រៅ​ផងដែរ។ សម្រាប់​ឆមាស​ទី២ឆ្នាំនេះ វា​មិន​ការប្រែប្រួល ឬ​កំណើន​ឡើង​គួរឱ្យកត់សម្គាល់​នេះ​ទេ ប៉ុន្តែ​វា​នឹង​ងើប​ឡើងវិញ​នៅក្នុង​ត្រីមាស ២ឆ្នាំក្រោយ។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Century21 Advance លោក ឡុង គឹមសួគ៌ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពីថ្មីៗនេះ​ថា បន្ទាប់ពី​មាន​កំណើន​នៃ​ចំនួន​អ្នក​ផ្ទុក​ជំងឺឆ្លង​កាលពីពេលថ្មីៗនេះ បាន​ជះឥទ្ធិពល​សាជាថ្មី មកលើ​ទីផ្សារ​អចលនទ្រព្យ​ស្ទើរ​គ្រប់​ប្រភេទ រាប់ទាំង​ផ្នែក​ទិញ-លក់​ដីធ្លី សំណង់​លំនៅឋាន ខុន​ដូ ក៏ដូចជា គម្រោង​នៃ​ការអភិវឌ្ឍ​នានា។

លោក​ឡុង គឹមសួគ៌ បាន​មានប្រសាសន៍ថា “ជាមួយនឹង​សញ្ញា​ថ្មី​នៃ​រលក​ទី២របស់​វិបត្តិ​ជំងឺឆ្លង​នៅពេលនេះ តាម​ដែល​ខ្ញុំ​មើលឃើញ ផ្នែក​ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំងជាងគេ​គឺ​វិស័យ​ដីធ្លី ដោយសារតែ​ភាគច្រើន​ការវិនិយោគ​ទៅលើ​ដីធ្លី គឺ​តម្រូវ​ចំណាយ​ទុន​ច្រើន ហើយ​ចំណាយពេល​យូរ” ។

លោក​ឱ្យដឹងថា ដូច្នេះ​អ្នកវិនិយោគ​ភាគច្រើន សុទ្ធតែ​រក្សាទុក​នូវ​ថ​វិកា​ក្នុងតំណាក់កាល​នេះ រង់ចាំ​ដល់​ស្ថានការណ៍​ល្អប្រសើរ ទើប​ចាប់​ផ្តើមធ្វើ​សកម្មភាព​វិនិយោគ​វិញ ឬ​ឃើញ​មាន​ដី​តំបន់​ណា​ដែលមាន​តម្រូវ​ថវិកា​ខ្ពស់ និង​លក់​ក្នុងតម្លៃ​ទាប​ខ្លាំង​ទើប​ពួកគេ​ទិញ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here