ការសិក្សាៈ ប្រជាជនកម្ពុជាចំនួន៤៤ភាគរយបានកាត់បន្ថយការកាន់សាច់ប្រាក់សុទ្ធជាប់ខ្លួន

ដោយៈ ម៉ាណេត

ភ្នំពេញៈ ប្រជាជនកម្ពុជាចំនួន៤៤ភាគរយ បានកាត់បន្ថយការកាន់សាច់ប្រាក់សុទ្ធជាប់ខ្លួន បើប្រៀបធៀបជាមួយមុនពេលមានការរាលដាលនៃជំងឺកូវីត។ នេះបើយោងតាមការសិក្សាស្តីពី ឥរិយាបថទូទាត់ប្រាក់របស់អតិថិជនរបស់ក្រុមហ៊ុនVisa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់តាមប្រព័ន្ធឌីជីថល ឈានមុខគេនៅក្នុងពិភពលោកនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យរបស់ Visa បានឱ្យដឹងថា ទំនោរនៃការទូទាត់ តាមរយៈបច្ចេកវិទ្យា contactless កំពុងមានកំណើននៅក្នុងប្រទេសកម្ពុជា អតិថិជន២នាក់ ក្នុងចំណោម៣នាក់ (ស្មើរនឹង៧១ភាគរយ)បានប្រើប្រាស់ប្រតិបត្តិការបច្ចេកវិទ្យា Contactless2 របស់Visa។ ពីមួយឆ្នាំទៅមួយឆ្នាំ កំណើននៃគុណតម្លៃរបស់ប្រតិបត្តិការ ពាណិជ្ជកម្មអេឡិចត្រូនិច មានការកើនឡើងបួនដង បើគិតចាប់ពីត្រីមាសចុងក្រោយនៃឆ្នាំ២០២០ រហូ​តដល់ត្រីមាស ទី១ នៃឆ្នាំ២០២១៣។

តាមការសិក្សាចុងក្រោយរបស់ក្រុមហ៊ុន Visa ស្តីអំពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិថិជន បានបង្ហាញសញ្ញាណនៃនិន្នាការថ្មីដែលបញ្ជាក់ថា ពេលនេះ គឺជាពេលវេលាដ៏សាកសមបំផុត សម្រាប់ការផ្លាស់ប្តូរនូវទម្លាប់ក្នុងការការទូទាត់ប្រាក់។ បើតាមការឆ្លើយតបរបស់អ្នកចូលរួមស្ទង់មតិ អត្ថប្រយោជន៍ចម្បងមួយចំនួនរបស់សង្គម ដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ រួមមាន ការកាត់បន្ថយហានិភ័យ នៃការរីករាលដាលការឆ្លងមេរោគ (រហូតដល់ទៅ៣៤ភាគរយ) ការជម្រុញឱ្យមានការធ្វើបរិយាបន្នហិរញ្ញវត្ថុ (៣២ ភាគរយ) ការបង្កើនប្រសិទ្ធិភាពសង្គម និងការរំខានតិចជាងមុន (២៩ភាគរយ សម្រាប់២កត្តាចុងក្រោយ)។

អ្នកស្រីជុំ ម៉ូនីកានាយិកាគ្រប់គ្រងក្រុមហ៊ុនVisa ប្រចាំប្រទេសកម្ពុជា បានមានប្រ​សាសន៍ថា “ក្នុងកំឡុងពេលដ៏លំបាកនេះ យើងគួរតែពិនិត្យមើលវិធីសាស្រ្ត ដើម្បីអភិវឌ្ឍការទូទាត់ ដោយមិនប្រើសាច់ប្រាក់សុទ្ធនៅទូទាំងប្រទេស”។ អ្នកស្រីបន្តថា “ខណៈពេលដែលសាច់ប្រាក់សុទ្ធ នៅតែបន្តជាជម្រើសដ៏ពេញនិយម សម្រាប់ប្រជាជនកម្ពុជាភាគច្រើននោះ ឥឡូវនេះគឺជាពេលវេលាដ៏សមស្របមួយ ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងចំណោមសហគមន៍ តាមរយៈការផ្សព្វផ្សាយពីភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព តាមរយៈការប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល”។

សន្ទុះនៃកំណើនការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ ត្រូវបានជំរុញដោយការទូទាត់តាមរយៈបច្ចេកវិទ្យា QR កូដ និងការទូទាត់តាមរយៈការប្រើប្រាស់កាត នៅក្នុងចំណោមអ្នកប្រើប្រាស់កម្ពុជា។ ការកើនឡើងទាំងនេះ គឺស្របពេលជាមួយនឹងការចាប់អារម្មណ៍កាន់តែខ្លាំងឡើង នៅក្នុងជម្រើសនៃការទូទាត់ ដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗទៀតផងដែរ។

ការកើនឡើងទាំងនេះ ស្របជាមួយនឹងការចាប់អារម្មណ៍កាន់តែខ្លាំង ពីជម្រើសនៃការទូទាត់។ ការទូទាត់តាមរយៈបច្ចេកវិទ្យាQR កូដ ត្រូវបានគេមើលឃើញថា មានការកើនឡើងក្នុងចំណោមអតិថិជន ដែលមានទំនោរមិនចង់យកសាច់ប្រាក់សុទ្ធតាមខ្លួនច្រើន ជាពិសេសការទូទាត់វិក្កយបត្រ នៅពេលទិញគ្រឿងឧបភោគបរិភោគ និងការទទួលទាននៅតាមភោជនីយដ្ឋាន (ទាំងពីរនេះកើនឡើងប្រមាណ ២៥ ភាគរយ)។

សូចនាករនៅពីក្រោយការកើនឡើងនេះ គឺដោយសារតម្រូវការប្រជាជនមានការកើនឡើង ក្នុងការការការពារសុវត្ថិភាពពីជំងឺរាតត្បាត COVID-19 ដែលកំពុងតែរីករាលដាល នៅក្នុងនោះដែរចំនួនប្រជាជន ដែលប្រើសាច់ប្រាក់សុទ្ធ ក៏ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះ៨ភាគរយ បើប្រៀបធៀបនឹងការកើនឡើង ក្នុងចំណោមអ្នកប្រើប្រាស់ដែលបានជ្រើសរើសប្រើបច្ចេកវិទ្យាQR កូដ ដើម្បីធ្វើការទូទាត់ មានរហូតដល់ទៅ ៤៤ ភាគរយ។

អ្នកស្រីជុំ ម៉ូនីកាបន្ថែមទៀតថា “យើងដឹងថាអតិថិជនរំពឹងចង់បាន ការទូទាត់ប្រាក់ដែលមានសុវត្ថិភាព រហ័ស និងមានភាពងាយស្រួល នោះហើយជាមូលហេតដែលការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា contactless បានក្លាយជាជម្រើសសម្រាប់ការទូទាត់លើប្រតិបត្តិការដែលមានទំហំតូច និងការចំណាយប្រចាំថ្ងៃ”។

អ្នកស្រីបានថ្លែងបន្តថា នៅពេលដែលការទូទាត់តាមរយៈបច្ចេកវិទ្យា contactless ត្រូវបានដាក់ឱ្យប្រើប្រាស់នៅ តាមទីកន្លែងដែលប្រជាជន ទៅទិញទំនិញជាប្រចាំ ដូចជាបណ្តារផ្សារទំនើប ហាងលក់ទំនិញ និងស្ថានីយ៍ប្រេងឥន្ធនៈ ការទូទាត់ដោយប្រើបច្ចេកវិទ្យា contactless នឹងក្លាយជាវិធីសាស្ត្រទូទាត់ ប្រក្រតីភាពមួយយ៉ាងឆាប់រហ័ស សម្រា​ប់ប្រតិបត្តិការទូទាត់ ដែលតម្រូវឱ្យមានការប្រាស្រ័យជួបគ្នារវាងបុគ្គល។ នេះគឺជាឱកាសមួយសម្រាប់Visa ដើម្បីសហការជាមួយដៃគូរបស់យើង ដើម្បីបង្កើនការទូទាត់ប្រាក់ដោយប្រើបច្ចេកវិទ្យា contactless នៅទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here